ពលរដ្ឋ៖ ការទទួលបានព័ត៌មានសព្វថ្ងៃមានភាពងាយស្រួល រហ័ស តែប្រឈមព័ត៌មានមិនពិត

2025/05/02 06:56:46 pm        208

ប្រជាពលរដ្ឋ លើកឡើងថា ការទទួលបានព័ត៌មានសព្វថ្ងៃ គឺមានមានភាពងាយស្រួល រហ័ស ពិសេសនៅតាមបណ្ដាញសង្គម។ ទន្ទឹមនឹងការទទួលបានព័ត៌មានកាន់តែរហ័ស និងងាយស្រួលបែបនេះ ពួកគាត់ក៏មើលឃើញពីបញ្ហាប្រឈមផងដែរ ពិសេសព័ត៌មានខ្លះជាព័ត៌មានមិនពិតដែលអាចបង្កផលជះមិនល្អដល់សង្គមជាតិ។

ប្រជាពលរដ្ឋពិសេសយុវជន ដែលប្រើប្រាស់បណ្ដាញសង្គមលើកឡើងថា បច្ចុប្បន្ន ពួកគេកាន់តែទូរស័ព្ទដៃមួយគ្រឿង គឺអាចទទួលបានព័ត៌មានគ្រប់យ៉ាង។ ពួកគេលើកឡើងដែរថា ជារៀងរាល់ថ្ងៃព័ត៌មានជាច្រើនត្រូវបានបង្ហោះ ចែករំលែកនៅតាមបណ្ដាញសង្គម ដែលអាចជួយឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមអាចដឹងពីអ្វីដែលកំពុងកើតឡើង។ ទន្ទឹមនឹងការទទួលបានព័ត៌មានឆាប់រហ័សនេះ ពួកគេមើលឃើញពីគុណវិបត្តិផងដែរ។ គុណវិបត្តិ គឺជាព័ត៌មានក្លែងក្លាយ ដែលជនខិលខូចបង្កើតវាឡើង រួចចែកចាយនៅតាមបណ្ដាញសង្គម បង្កជាផលប៉ះពាល់មិនល្អដល់សង្គមជាតិ។

ជាអ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវតែមានការប្រុងប្រយ័ត្ន មិនត្រូវជឿគ្រប់យ៉ាងដែលបានឃើញក្នុងបណ្ដាញសង្គមនោះទេ។ ពួកគេថា ប្រជាពលរដ្ឋត្រូវមានការស្រាវជ្រាវបន្ថែម លើអ្វីដែលបានឃើញ និងត្រូវពិនិត្យមើលលើបណ្ដាផេកស្ថាប័នព័ត៌មាន ផេកផ្លូវការរបស់ក្រសួង-ស្ថាប័ន មុននឹងជឿជាក់លើព័ត៌មាននោះ និងចែកចាយបន្ត។

រឿងព័ត៌មានក្លែងក្លាយនេះ ជាបញ្ហាប្រឈមមួយដែលកំពុងកើតមានឡើង ពិសេសស្របពេលដែលបច្ចេកវិទ្យាឌីជីថល កំពុងរីកដុះដាលខ្លាំង។ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងព័ត៌មានក៏កំពុងយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង លប់បំបាត់ព័ត៌មានក្លែងក្លាយផងដែរ។

ក្នុងឱកាសសន្និសីទសារព័ត៌មានកាលពីប៉ុន្មានថ្ងៃមុននេះ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងដែរថា ‌‌ ចំពោះមុខនឹងការវិវត្ត និងការប្រែប្រួលក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍នេះ វាទាមទារឱ្យតួអង្គពាក់ព័ន្ធទាំងអស់ត្រូវអភិវឌ្ឍខ្លួន ឱ្យស្របនឹងនិន្នាការវិវត្តបច្ចុប្បន្ន និងឱ្យស៊ីសង្វាក់គ្នាជាមួយដំណើការនៃការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា។ កិច្ចការទាំងនេះមានសារៈសំខាន់ណាស់ក្នុងការធានាគុណភាពព័ត៌មាន ប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយភាពប្រកួតប្រជែង គោរពក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        373
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        400
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        508

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm