នៅតាមបណ្តោយព្រំដែនឥណ្ឌា-ប៉ាគីស្ថាន អ្នកស្រុកបានត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើង

2025/05/02 12:20:17 pm        43

ដោយមានភាពតានតឹង រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីក្រុមអ៊ីស្លាមនិយមបានវាយប្រហារសម្លាប់ភ្ញៀវទេសចរ២៦នាក់នៅក្រុង Pahalgam តំបន់កាស្មៀរ អ្នកស្រុកនៅតាមភូមិនៃភាគីទាំងសងខាងតាមបណ្តោយព្រំដែនកំពុងត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងនៅពេលបន្ទាប់។ ប្រទេសឥណ្ឌា បាននិយាយថា កងទ័ពពីភាគីទាំងពីរបាននិងកំពុងបាញ់តគ្នាដោយប្រើប្រាស់អាវុធធុនស្រាល ប៉ុន្តែរហូតមកដល់ពេលនេះពុំមានរបាយការណ៍ពីអ្នកស្លាប់និងរងរបួសនោះទេ។

អ្នករស់នៅក្នុងភូមិ Harpal ប្រទេសប៉ាគីស្ថាន និយាយថា ភាពវឹកវរបានផ្ទុះឡើងនៅពេលមានការប៉ះទង្គិចគ្នាតាមព្រំដែន។ «ព្រំដែនមានចម្ងាយប្រហែល ៣០០យ៉ាតពីទីនេះ វាអាចមើលឃើញនៅខាងមុខនោះ»។ នៅពេលគេចាប់ផ្តើមបាញ់គ្នា គេមិនបានប្រាប់យើងទេ ហើយយើងក៏មិនបានដឹងដែរ ភ្លាមៗ មានការបាញ់ប្រហារ ហើយមនុស្សជាច្រើនបានរត់ទៅគ្រប់ទីកន្លែងដើម្បីសុវត្ថិភាព។ មនុស្សគ្រប់គ្នានៅក្នុងផ្ទះព្យាយាមជួយសង្គ្រោះជីវិតខ្លួនឯង។ ប្រជាជនអាចគេចពីគ្រាប់កាំភ្លើងបាន ប៉ុន្តែនៅពេលដែលកាំភ្លើងធំបាញ់ចេញមក គឺមនុស្សពុំអាចគេចបានឡើយ»។

នៅក្នុងភូមិមួយក្នុងរដ្ឋ Rajasthan របស់ប្រទេសឥណ្ឌា ប្រជាជនមួយចំនួនកំពុងព្រួយបារម្ភអំពីបញ្ហាប្រឈមនៃការផ្លាស់ទីសត្វពាហនៈ អំឡុងពេលកម្តៅរដូវក្តៅខ្លាំង។ អ្នកផ្សេងទៀត និយាយថាពួកគេត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រកងទ័ពឥណ្ឌា។ យើងមិនព្រួយបារម្ភ ឬភ័យខ្លាចទេ ហើយប្រសិនបើសង្រ្គាមកើតឡើង យើងនឹងជួយកងទ័ពឥណ្ឌា បង្ហាញផ្លូវនិងជួយផ្តល់អាហារ ទឹក និងអ្វីផ្សេងទៀតដែលពួកគេត្រូវការ។

សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងប្រទេសចិន ដែលជាតួអង្គសំខាន់នៅក្នុងតំបន់ បានជំរុញប្រទេសទាំងពីរឱ្យស្ងប់ស្ងាត់ភាពតានតឹង និងអត់ធ្មត់។

អត្ថបទដែលទាក់ទង

យានដ្រូនរបស់រុស្ស៊ី វាយប្រហារលើប្លុកលំនៅឋាននៅក្រុង Kharkiv ប្រទេសអ៊ុយក្រែន បណ្តាលឲ្យមនុស្ស៤៦នាក់របួស
2025/05/03 11:28:31 am        1
មន្ត្រី៖ សម្ព័ន្ធមិត្តដ៏គួរឱ្យទុកចិត្ត លោក Marco Rubio ទទួលបានការងារធំៗពីលោក Trump
2025/05/03 11:16:55 am        1
NGO៖ នាវាដឹកជំនួយរបស់ក្រុមសកម្មជន ដែលរងការវាយប្រហារដោយយានដ្រូនកំពុងធ្វើដំណើរទៅហ្កាហ្សា
2025/05/03 11:08:29 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋប្រមាណជាង ៤០០០នាក់ នៅខេត្តពោធិ៍សាត់ ទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃពីពេទ្យ TYDA

2025/05/03 12:00:14 pm
​ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ជាការរួមចំណែកក្នុងការដោះស្រាយ បញ្ហាទំនាស់ ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ
2025/05/03 11:52:40 am
​យានដ្រូនរបស់រុស្ស៊ី វាយប្រហារលើប្លុកលំនៅឋាននៅក្រុង Kharkiv ប្រទេសអ៊ុយក្រែន បណ្តាលឲ្យមនុស្ស៤៦នាក់របួស
2025/05/03 11:28:31 am
​មន្ត្រី៖ សម្ព័ន្ធមិត្តដ៏គួរឱ្យទុកចិត្ត លោក Marco Rubio ទទួលបានការងារធំៗពីលោក Trump
2025/05/03 11:16:55 am
​NGO៖ នាវាដឹកជំនួយរបស់ក្រុមសកម្មជន ដែលរងការវាយប្រហារដោយយានដ្រូនកំពុងធ្វើដំណើរទៅហ្កាហ្សា
2025/05/03 11:08:29 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/02 02:40:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/02 02:17:27 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/02 05:46:18 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am