World Bank ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ២,២ភាគរយឆ្នាំ២០២១

2021/12/09 11:48:06 pm        843

ភ្នំពេញ៖ ធនាគារពិភពលោក ធ្វើបច្ចុប្បន្នភាពចុងក្រោយ បានបង្ហាញថា ផលិតផលសរុបក្នុង​ស្រុក​របស់កម្ពុជាក្នុងឆ្នាំ២០២១​ ត្រូវបានព្យាករ ​នឹងមានកំណើនត្រឹមតែ ២,២ភាគរយ នឹងនៅឆ្នាំ២០២២ រំពឹងថា នឹងបន្តងើបឡើងដល់ ៤,៥ភាគរយ ប៉ុន្តែដំណើរការនៃការងើបឡើងនេះ នឹងជួបហានិភ័យទៅវិញ ប្រសិនបើមានការផ្ទុះឡើងនៃវីរុសនេះជាថ្មីម្តងទៀត។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា លើក​​ឡើងនៅក្នុងការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ថ្ងៃទី៩ខែធ្នូ ឆ្នាំ២០២១នេះថា ក្នុង​ពេលបច្ចុប្បន្ន កម្ពុជា​កំពុង​តែ​រស់​នៅ​ជាមួយជំងឺកូវីដ-១៩ ប្រជាជនចំនួនច្រើនលើសលប់​បាន​ចាក់វ៉ាក់សាំង​ការពាររួច​ ហើយរដ្ឋាភិបាល​ក៏បាន​ចាប់​ផ្តើម​បើក​ប្រទេសឱ្យដំណើរការឡើងវិញ​សឹងតែគ្រប់​ផ្នែកផងដែរ​ ដោយបន្តអនុវត្តវិធានការការពារ​សុខភាព​ដែល​មាន​ជា​ធរ​មាន​ស្រាប់។

ពាក់ព័ន្ធសេដ្ឋកិច្ច តាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ធនាគារពិភពលោក ក្នុងឆ្នាំ២០២១ នេះ ផលិត​ផល​សរុប​ក្នុងស្រុករបស់កម្ពុជា ត្រូវបានព្យាករថា ​នឹងមានកំណើនត្រឹមតែ ២,២ភាគរយ​ប៉ុណ្ណោះ ​ដោយសារវិស័យសេវាកម្ម រួម​មាន​វិស័យ​ទេសចរណ៍, និងវិស័យសំណង់ ​និងអចលនទ្រព្យ នៅមានកំណើនយឺត។

ទន្ទឹមគ្នានេះ ​វិស័យជា​ប្រពៃណី​ក្នុង​ការ​ជំរុញ​កំណើន ​ជាពិសេសឧស្សាហកម្មកាត់ដេរ, ទំនិញ​ធ្វើដំណើរ ​និងស្បែកជើង ​និងឧស្សាហកម្មផលិតកង់ រួមទាំង​វិស័យ​កសិកម្មផង នៅតែបន្តដើរតួក្នុង​ការ​ទ្រទ្រង់​ដល់ការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩។​ ចំណែកការ​នាំ​ចេញ, ផលិត​សម្រាប់​ការ​នាំចេញបានរើបឡើងវិញ ​ជាពិសេសផលិតផលកសិកម្មមានការកើនឡើង ក្នុង​នោះឱនភាព​ផ្នែក​ពាណិជ្ជ​កម្ម ​ក៏បានរីកទំហំកាន់តែធំគួរឱ្យកត់សម្គាល់ផងដែរ។

ជុំវិញកំណើនសេដ្ឋកិច្ចនេះដែរ បើតាមការព្យាករទុកសម្រាប់ពេលខាងមុខ ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​បន្ត​ងើប​ឡើង​វិញបន្ទាប់ពីវិធានការរឹតត្បិតពាក់ព័ន្ធ​នឹងកូវីដ-១៩ ត្រូវបានដកចេញ។

នៅក្នុងឆ្នាំ ២០២២ ​សេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងបន្តងើបឡើងវិញ ចំពេលមានការរឹតបន្តឹង​ទាក់ទង​នឹង COVID-19 ដោយកំណើន GDP ត្រូវបានព្យាករណ៍ថា នឹងឈានដល់ ៤.៥% ប៉ុន្តែដំណើរការនៃ​ការ​ងើប​ឡើងនេះ ​នឹង​ជួប​ហានិ​ភ័យ​ទៅ​វិញ ​ប្រសិន​បើមានការផ្ទុះឡើងនៃវីរុសនេះជាថ្មីម្តងទៀត៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm