សម្ដេចតេជោ ហ៊ុន សែន៖ កំពង់ផែមូលដ្ឋានកងទ័ពជើងទឹករាម កំពុងក្លាយជាច្រកការទូតមួយ​ដ៏សំខាន់​ក្នុងការតភ្ជាប់ទំនាក់ទំនងវិស័យកងទ័ពរវាងកម្ពុជាជាមួយបណ្ដាប្រទេសនានា

2025/05/02 08:29:27 pm        490

នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ (NISHIMURA Yasutoshi) សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ដែលឯកឧត្តម បាន​អញ្ជើញ​មក​​កាន់ប្រទេសកម្ពុជា ហើយសម្ដេចសង្ឃឹមថា ឯកឧត្តម និងសហការី​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ប្រកប​ដោយ​ភាពរីករាយ និងបានឃើញពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសជំនួបនេះ ឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភា បានថ្លែងអំណរគុណ​ដល់​សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាត​ឱ្យ​នាវា​កង​ស្វ័យ​ការពារ​របស់​ជប៉ុន​បាន​ចូល​ចត​កាលពីពេលកន្លងទៅនៅកំពង់ផែ មូលដ្ឋានកងទ័ពជើងទឹករាម ដែលនេះបានបង្ហាញ​យ៉ាង​ច្បាស់ អំពីការបើកជំហ របស់កម្ពុជាដោយមិនមានការរើសអើងចំពោះប្រទេសណាមួយទេ ដោយ​ប្រទេសដែលជាសម្ព័ន្ធមិត្តកម្ពុជាអាចចូលចតបាននៅកំពង់ផែ មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​នេះ ហើយវាក៏ជាការ​បង្ហាញនូ​វ​អ្វី​ដែល​កម្ពុជា​ធ្លាប់​បាន​សន្យា​ជាមួយ​ជប៉ុន​ក្នុង​ការ​អនុញ្ញាត​ឱ្យ​នាវា​របស់​ជប៉ុន​បានចូលចតផងដែរ។

ទាក់ទងនឹងរឿងនាវាចូលចតនៅកំពង់ផែ មូលដ្ឋានកងទ័ពជើងទឹករាមនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានរំលេចដែរថា កម្ពុជាបានធ្វើការងារនេះ ដោយបើកចំហ ចំពោះ​ប្រទេស​ដែល​ជា​សម្ព័ន្ធ​មិត្ត ដែលចង់ចូលសំចតមិនថាចំពោះប្រទេសណាមួយសម្រាប់ប្រើសប្រាស់នោះឡើយ គឺជាសិទ្ធិ និង​អធិបតេយ្យរបស់កម្ពុជា ក្នុងការសម្រេច ក្នុងការអនុញ្ញាត​ឱ្យ​ប្រទេស​ណា​ចូល​សំចត​នាវា​ក៏បាន​ដែរ គឺជាអធិបេតេយ្យភាពរបស់កម្ពុជា ដូច្នេះជាការសម្រេចរបស់កម្ពុជា។

សម្ដេចតេជោ បានចាត់ទុកថា ការចូលសំចតនាវាបរទេសនៅ មូលដ្ឋានកងទ័ពជើងទឹករាម ក៏ជាផ្នែកមួយដែលកំពង់ផែនេះ កំពុងក្លាយ​ជា​ច្រក​ការ​ទូត​មួយ​ដ៏​សំខាន់​ក្នុង​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្ពុជា​ក្នុង​វិស័យកងទ័ព និងជាផ្នែកមួយ​នៃ​ការទូត​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​បណ្ដា​ប្រទេស​នានា។

សម្ដេចមានប្រសាសន៍ថា តួយ៉ាងដូចជាពេលថ្មីៗនេះ មានប្រទេ​ស​ជប៉ុន​បាន​សំចត​នាវា​របស់​ខ្លួន​នៅ​កំពង់​ផែ មូលដ្ឋានកងទ័ពជើងទឹករាម ក្រោយមកមានវានាប្រទេសរុស្ស៊ី, នាវាប្រទេសឥណ្ឌា និង​នាវារបស់ប្រទេសវៀតណាមជាដើម។

សម្ដេចតេជោ បានបញ្ជាក់ថា ដូច្នេះ មូលដ្ឋានកងទ័ពជើងទឹករាម បានក្លាយទៅ​ជា​ការ​តភ្ជាប់​នូវ​ទំនាក់​ទំនងការទូតថ្មីមួយទៀតរបស់កម្ពុជា ហើយសម្ដេចបានគូសបញ្ជាក់ថា វាគឺជាអធិបតេយ្យ​របស់​កម្ពុជា ដែលកម្ពុជា​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ឱ្យ​នាវា​របស់​ប្រទេស​ណា​ចូល​សំចត​ក៏​បាន​ដែរ​តាម​ការ​សម្រេចរបស់កម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        238
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm