ចារកម្ម៖ គោលដៅភ្លាមៗរបស់លោក Putin សម្រាប់សង្រ្គាមអ៊ុយក្រែន ប្រហែលជាផ្លាស់ប្តូរ

2025/05/02 08:41:51 pm        296

ប្រភពជាច្រើនដែលដឹងពីបញ្ហានេះបាននិយយាថា ចារកម្មសម្ងាត់ថ្មីដែលត្រួតពិនិត្យដោយមន្ត្រីអាមេរិក និងលោកខាងលិច បានបង្ហាញថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រហែលជាបានផ្លាស់ប្តូរគោលដៅភ្លាមៗរបស់លោកក្នុងសង្រ្គាមអ៊ុយក្រែន ឆ្ពោះទៅរកគោលដៅរយៈពេលខ្លីនៃការពង្រឹងទឹកដីកាន់កាប់ ដែលកងកម្លាំងរុស្ស៊ីបានវាយដណ្តើមយក និងជំរុញសេដ្ឋកិច្ចរបស់ប្រទេស។

រឿងនេះតំណាងឱ្យការប្រែប្រួលខ្លាំងពីការវាយតម្លៃចារកម្មសម្ងាត់របស់អាមេរិក និងលោកខាងលិចកាលពីពេលថ្មីៗ ដែលធ្លាប់បង្ហាញថា លោក Putin មានអារម្មណ៍ថា រុស្ស៊ីកំពុងមានប្រៀបក្នុងសង្រ្គាម ហើយថាលោកកំពុងមានសន្ទុះជាពិសេសលើកម្លាំងទ័ព ដើម្បីទ្រទ្រង់ការប្រយុទ្ធយូរអង្វែងប្រឆាំងនឹងអ៊ុយក្រែនដែលកំពុងដួលរលំ និងក្រសោបយកទឹកដីទាំងមូល។

ប្រភពពីអាមេរិក បានប្រាប់សារព័ត៌មាន CNN ថា ការយល់ឃើញ ដែលថាលោក Putin ប្រហែលជាប្តូរគំនិតនេះ បានដើរតួសំខាន់ក្នុងចិត្តលោកប្រធានាធិបតី Donald Trump និងក្រុមអ្នកចរចាអាមេរិក ដែលជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនគិតថា ប្រធានាធិបតីរុស្ស៊ីរូបនេះប្រហែលជាមានឆន្ទៈពិចារណាលើលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពជាងកាលពីមុន។

ទោះយ៉ាងនេះក្ដី ក្រុមមន្រ្តីអាមេរិកនៅតែសង្ស័យលើការអះអាងម្ដងហើយម្ដងទៀតរបស់លោក Putin ដែលថាលោកចង់បានកិច្ចព្រមព្រៀងសន្តិភាព ដោយសារអ្វីដែលត្រូវបានស្នើឡើងដោយអាមេរិក គឺលម្អៀងទៅរុស្ស៊ី ដោយប្រគល់ឱ្យទីក្រុងមូស្គូនូវទឹកដីអ៊ុយក្រែនភាគច្រើន ដែលស្ថិតក្រោមការកាន់កាប់។ លើសពីនេះ ក៏មានជំនឿយ៉ាងទូលំទូលាយថា បើទោះបីជារុស្ស៊ី យល់ព្រមចំពោះសំណើកិច្ចព្រមព្រៀងនៅលើតុចរចាក៏ដោយ ក៏អាចនៅតែចង់បន្តសង្រ្គាម និងព្យាយាមដណ្តើមកាន់កាប់អ៊ុយក្រែន បន្ថែមទៀតក្នុងរយៈពេលវែងផងដែរ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm