នាយកប្រតិបត្តិក្រុមហ៊ុន Apple៖ ទូរស័ព្ទ iPhone ភាគច្រើនលក់នៅអាមេរិក នឹងចេញពីប្រទេសឥណ្ឌា

2025/05/02 09:44:12 pm        304

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple លោក Tim Cook និយាយថា ទូរស័ព្ទ iPhone ភាគច្រើនដែលដាក់លក់នៅសហរដ្ឋអាមេរិកនឹងចេញមកពីប្រទេសឥណ្ឌា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិធានការដំឡើងពន្ធ ដោយរដ្ឋបាលប្រធានាធិបតី លោក Donald Trump ។

លទ្ធផលអាជីវកម្ម ដែលចេញដោយក្រុមហ៊ុន Apple កាលពីថ្ងៃព្រហស្បតិ៍បង្ហាញថា ការលក់សរុបរបស់ក្រុមហ៊ុននៅក្នុងត្រីមាសពីខែមករា ដល់ខែមីនា មានចំនួនប្រហែល ៩៥,៣៦ពាន់លានដុល្លារ។ នេះគឺកើនឡើងប្រហែល៥ភាគរយធៀបនឹងដើមឆ្នាំមុន។ ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុនមាន ២៤,៧៨ពាន់លានដុល្លារ ដែលបង្ហាញពីកំណើនប្រហែល ៤,៨ ភាគរយពីឆ្នាំមុន។

អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ត្រូវបានគេជឿថាបានប្រញាប់ប្រញាល់ទិញ iPhone និងផលិតផលផ្សេងទៀតក្នុងពេលមានការព្រួយបារម្ភថា តម្លៃរបស់វាអាចនឹងកើនឡើង បន្ទាប់ពីការប្រកាសអំពីវិធានការដំឡើងពន្ធថ្មី។ លោក Cook បាននិយាយយោងទៅលើរបាយការណ៍ព័ត៌មានដែលថាក្រុមហ៊ុនរបស់លោក មានផែនការផ្លាស់ប្តូរការផលិតទូរស័ព្ទ iPhone ដែលលក់នៅសហរដ្ឋអាមេរិក ពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌា។

លោកបាននិយាយថា «សម្រាប់ត្រីមាសខែមិថុនា យើងរំពឹងថា ទូរស័ព្ទ iPhone ភាគច្រើន ដែលដាក់លក់នៅសហរដ្ឋអាមេរិកនឹងឲ្យប្រទេសឥណ្ឌាជាប្រភពដើមរបស់វា»។ លោក បាននិយាយបន្ថែមថា ប្រទេសវៀតណាម នឹងក្លាយជាប្រទេសដើមសម្រាប់ iPad និងផលិតផល Apple ស្ទើរតែទាំងអស់ផ្សេងទៀតដែលដាក់លក់នៅសហរដ្ឋអាមេរិក។

ប៉ុន្តែ លោក Cook បាននិយាយថា «ប្រទេសចិន នៅតែបន្តជាប្រទេសដើមសម្រាប់ការលក់ផលិតផលភាគច្រើន នៅក្រៅសហរដ្ឋអាមេរិក»។ បច្ចុប្បន្ន យើងមិនអាចប៉ាន់ស្មានបានច្បាស់លាស់ អំពីផលប៉ះពាល់នៃការដំឡើងពន្ធនោះទេ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm