៣០ឆ្នាំទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ AFD បានផ្តល់ជំនួយដល់កម្ពុជាជាង ១ពាន់លានដុល្លារ

2021/12/10 02:09:50 am        334

ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ដែលហៅកាត់ថា AFD បានថ្លែងថាខ្លួនបានផ្តល់ជំនួយឥតសំណងដល់ប្រទេសកម្ពុជាក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ មានចំនួនរហូតដល់ជាងមួយពាន់លានដុល្លារ ហើយជំនួយដែលបានផ្តល់ឲ្យនេះ បានជួយលើកកម្ពស់ការអភិវឌ្ឍជាច្រើនវិស័យដល់កម្ពុជា ដូចជាវិស័យទឹកស្អាត ធន់ធានមនុស្ស កសិកម្មជាដើម។

​ក្នុងឱកាសប្រារព្ឋខួប ៨០ឆ្នាំ នៃការកកើតទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) នាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឧទ្យាននៃស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា លោកស្រី អូហ្វីលី បួរីស ប្រធានទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំនៅកម្ពុជា បានលើកឡើងថា AFD បានបំពេញការងារចំនួន៩២គម្រោងនៅកម្ពុជា ដោយបានប្រើប្រាស់ទឹកប្រាក់ជាងមួយពាន់លានដុល្លារអាមេរិក ខណៈគម្រោង ជាង៣០ទៀតបានកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ។

អ្នកស្រីបានបញ្ជាក់ថា AFD បានធ្វើអន្តរាគមន៍លើវិស័យជាច្រើននៅប្រទេសកម្ពុជា ដែលក្នុងនោះ រួមមាន បរិស្ថានហេដ្ឋារចនាសម្ព័ន្ធកិច្ចគាំពារសង្គមការបណ្តុះបណ្តាលវិជ្ជាជីវៈ ការគ្រប់គ្រងធនធានទឹកអភិបាលកិច្ចហិរញ្ញវត្ថុ ប្រព័ន្ធហិរញ្ញវត្ថុ កសិកម្ម ជលផលកីឡា វប្បធម៌ជាដើម។

លោកស្រី បានបន្ថែមទៀតថា ក្នុងពិធីប្រារព្ធខួប៨០ឆ្នាំរបស់AFDនេះ គឺជាឱកាសសម្រាប់គូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្ត ចំពោះអ្នកបំពេញការងាររួមគ្នាជាមួយទីភ្នាក់ងារAFD នៅតាមមូលដ្ឋាន ហើយមានជោគវាសនាផ្សារភ្ជាប់គ្នា។ 

ជាមួយនឹងកការរៀបចំពិធីជួបជុំមួយនេះដែរ ក៏ជាឱកាសផងដែរសម្រាប់សម្ពោធពិព័រណ៍ « សំឡេងស្រ្តី - Women's Voices » ខណៈកិច្ចការងារទាំងអស់មិនអាចអត់ស្រ្តីបាននោះ។

ថ្លែងនៅក្នុងពិធីប្រារព្ឋខួប ៨០ឆ្នំានោះដែរ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៣មក AFDបានធ្វើកិច្ចការងារជាច្រើនជាមួយកម្ពុជា ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន និងប្រទេសកម្ពុជា៕ អត្ថបទ៖ បាន ចក់​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm