អាមេរិកជួបប្រមុខការទូតរបស់ស៊ីរី និងជំរុញឲ្យចាត់វិធានការការពារជនជាតិភាគតិច Druze

2025/05/02 02:57:21 pm        76

សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីការជួបជាមួយប្រមុខការទូតរបស់ប្រទេសស៊ីរី ហើយបានអំពាវនាវឲ្យអាជ្ញាធរបណ្តោះអាសន្ន ចាត់វិធានការដោះស្រាយបញ្ហាផ្សេងៗ ខណៈដែលអំពើហិង្សាបានផ្ទុះឡើងប្រឆាំងនឹងជនជាតិភាគតិច Druze។

រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Al-Shaibani កាលពីថ្ងៃសុក្រសប្តាហ៍មុន បានលើកទង់ជាតិថ្មីរបស់ប្រទេសរបស់លោក នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ដែលជាការបង្ហាញឲ្យឃើញពីសករាជថ្មីមួយ បន្ទាប់ពីការដួលរលំនៃមេដឹកនាំកាន់អំណាចដ៏យូរ លោក បាសា អាល់អាសាដ (0Bashar al-Assad) នៅក្នុងខែធ្នូ។

អ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី Tammy Bruce បានបញ្ជាក់ថា តំណាងសហរដ្ឋអាមេរិក បានជួបគណៈប្រតិភូស៊ីរី នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ។

អ្នកស្រីបាននិយាយថា សហរដ្ឋអាមេរិក បានជំរុញឲ្យអាជ្ញាធរក្រោយលោក អាសាដ «ជ្រើសរើសគោលនយោបាយ ដែលពង្រឹងស្ថិរភាព» ដោយមិនផ្តល់ការវាយតម្លៃលើវឌ្ឍនភាពណាមួយឡើយ។

អ្នកស្រី Bruce បានប្រាប់អ្នកយកព័ត៌មានថា៖«ការធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ នាពេលអនាគត ឬការដកទណ្ឌកម្ម...នឹងអាស្រ័យលើសកម្មភាពរបស់អាជ្ញាធរបណ្តោះអាសន្ន និងការឆ្លើយតបជាវិជ្ជមានចំពោះវិធានការកសាងទំនុកចិត្តជាក់លាក់ ដែលយើងបានទាក់ទង»។

ការទាមទារនេះ គឺស្របទៅនឹងអ្វីដែលបានកំណត់ក្នុងខែធ្នូដោយសហរដ្ឋអាមេរិក ដែលពេលនោះដឹកនាំដោយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និងរួមបញ្ចូលការការពារជនជាតិភាគតិច និងការការពារតួនាទី នៅក្នុងប្រទេសស៊ីរី ដោយសម្ព័ន្ធមិត្តរបស់លោក អាសាដ គឺប្រទេសអ៊ីរ៉ង់។

អត្ថបទដែលទាក់ទង

គ្រួសារចំណាប់ថ្នូរទាមទារចម្លើយពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លានៅហ្កាហ្សា
2025/05/04 11:29:11 am        1
គណបក្សកាន់អំណាចកូរ៉េខាងត្បូង តែងតាំងលោក Kim Moon-soo ជាបេក្ខជនប្រធានាធិបតី
2025/05/04 11:25:47 am        1
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បំពេញទស្សនកិច្ចទៅកាន់រោងចក្រផលិតរថក្រោះ
2025/05/04 11:12:39 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អភិបាលខេត្តបន្ទាយមានជ័យ បើកការដ្ឋានផ្លូវបេតុងមួយខ្សែ នឹងផ្លូវក្រាលក្រួសក្រហម៥ខ្សែ ប្រវែងជិត១០០០ម៉ែត្រ នៅស្រុកភ្នំស្រុក

2025/05/04 01:00:29 pm
​រថយន្ត៣គ្រឿងដឹកពងមាន់ខុសច្បាប់ជាង១២ម៉ឺនគ្រាប់ នាំមកពីវៀតណាម ចូលកម្ពុជា ត្រូវមន្រ្តីជំនាញ ឃាត់បាន
2025/05/04 12:36:05 pm
​ឯកឧត្ដម ហ៊ុន ម៉ានី ទទួលជួបជាមួយគណៈប្រតិភូយុវជន YLC នៃសមាគមប្រជាជនសិង្ហបុរី
2025/05/04 12:11:42 pm
​ស្នងការរាជធានីភ្នំពេញ ផ្ដល់រង្វាន់លើកទឹកចិត្តដល់នគរបាលខណ្ឌបឹងកេងកង ក្រោយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បិត្តរបស់ពលរដ្ឋ
2025/05/04 11:49:24 am
​គ្រួសារចំណាប់ថ្នូរទាមទារចម្លើយពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លានៅហ្កាហ្សា
2025/05/04 11:29:11 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/02 02:40:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/03 09:43:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/02 02:17:27 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/02 05:46:18 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am