អតីតអ្នកចាត់ការ West Ham, Julen Lopetegui ត្រូវតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកាតា

2025/05/02 03:52:44 pm        90

អតីតអ្នកចាត់ការ West Ham លោក Julen Lopetegui ត្រូវបានប្រកាសតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកាតា ជិតបួនខែប៉ុណ្ណោះបន្ទាប់ពីបាត់បង់តំណែងនៅ West Ham។

         បុរសវ័យ ៥៨ ឆ្នាំអេស្ប៉ាញរូបនេះ បានចុះហត្ថលេខាដឹកនាំក្រុមកាតាដល់ឆ្នាំ ២០២៧ ទទួលបន្ទុកដឹកនាំក្រុមប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២៦ ដែលកំពុងដំណើរការ។

         កាតាបានចូលរួម World Cup ចុងក្រោយបំផុតនៅឆ្នាំ ២០២២ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ តែជម្រុះ World Cup 2026 នេះរកមិនបានកៅអីស្វ័យប្រវត្តិឡើយ តែនៅមានលទ្ធភាពប្រកួតវគ្គជម្រុះមួយដំណាក់កាលទៀត។

         លោក Julen Lopetegui កន្លងមកក៏ធ្លាប់មានបទពិសោធដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ ដោយទទួលបានតំណែងនៅឆ្នាំ ២០១៦ តែក៏ត្រូវបញ្ចប់តំណែងវិញពីរថ្ងៃប៉ុណ្ណោះមុន World Cup 2018 ចាប់ផ្តើមនៅរុស្ស៊ី បន្ទាប់ពីត្រូវបានតែងតាំងឱ្យដឹកនាំ Real Madrid។

         អាជីពជាមួយ Real Madrid បានត្រឹមជាងបួនខែប៉ុណ្ណោះលោក Lopetegui ក៏ត្រូវបានបណ្តេញចេញ មុនពេលបន្តទៅដឹកនាំ​ Sevilla ឈ្នះជើងឯក Europa League។

         នៅខែវិច្ឆិកាឆ្នាំ ២០២២ លោក​ Lopetegui ត្រូវបានជ្រើសរើសជាអ្នកចាត់ការ Wolverhampton តែក៏បានចាកចេញវិញក្រោយចប់រដូវកាល។

         ចុងក្រោយបំផុតលោគ Lopetegui បានដឹកនាំ West Ham នៅដើមរដូវកាលនេះ មុនពេលត្រូវបានបណ្តេញចេញវិញ ៦ ខែក្រោយមក ជំនួសដោយលោក Graham Potter បន្ទាប់ពីដឹកនាំក្រុមឈ្នះត្រឹម ៦ ប្រកួតក្នុងរយៈពេល ៦ ខែក្នុងតំណែង៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

អតីតអ្នកចាត់ការ West Ham, Julen Lopetegui ត្រូវតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកាតា
2025/05/02 03:52:44 pm        1
Haaland និង Rodri ត្រលប់មកហ្វឹកហាត់ពេញលេញវិញក្រោយជាពីរបួសកជើង និងដាច់សរសៃពួរ ACL
2025/05/02 03:05:11 pm        1
Manchester United បោះមួយជំហានធំដើម្បីទៅវគ្គផ្តាច់ព្រ័ត្រ Europa League ក្រោយឈ្នះនៅដី Bilbao ៣-០
2025/05/02 02:54:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្នងការរាជធានីភ្នំពេញ ផ្ដល់រង្វាន់លើកទឹកចិត្តដល់នគរបាលខណ្ឌបឹងកេងកង ក្រោយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បិត្តរបស់ពលរដ្ឋ

2025/05/04 11:49:24 am
​គ្រួសារចំណាប់ថ្នូរទាមទារចម្លើយពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លានៅហ្កាហ្សា
2025/05/04 11:29:11 am
​គណបក្សកាន់អំណាចកូរ៉េខាងត្បូង តែងតាំងលោក Kim Moon-soo ជាបេក្ខជនប្រធានាធិបតី
2025/05/04 11:25:47 am
​សម្តេចធិបតី៖ សុក្រឹតភាព សុចរិតភាព និងការទទួលខុសត្រូវធ្វើឱ្យស្ថាប័នព័ត៌មានរក្សាបានប្រជាប្រិយភាពរឹងមាំ
2025/05/04 11:19:04 am
​មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បំពេញទស្សនកិច្ចទៅកាន់រោងចក្រផលិតរថក្រោះ
2025/05/04 11:12:39 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/02 02:40:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/03 09:43:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/02 02:17:27 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/02 05:46:18 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am