អតីតមេដឹកនាំស្តីទីរបស់កូរ៉េខាងត្បូង នឹងប្រកួតប្រជែងក្នុងការបោះឆ្នោត នៅថ្ងៃទី៣ មិថុនា

2025/05/02 10:57:50 pm        69

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo ដែលធ្លាប់ធ្វើជាប្រធានាធិបតីស្តីទី មុនពេលចុះចេញពីតំណែង នៅមួយថ្ងៃមុននេះ បានប្រកាសពីការចូលរួមប្រកួតប្រជែងតំណែងកំពូលរបស់ប្រទេស នៅថ្ងៃសុក្រ (ទី២ ខែឧសភា) ដោយសង្ឃឹមថា នឹងអាចប្រើប្រាស់ប្រយោជន៍ពីភាពលេចធ្លោ អំឡុងពេលធ្វើតួនាទីជាអ្នកដឹកនាំប្រទេស។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង នឹងធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា។ ការស្ទង់មតិរបស់ស្ថាប័ន Gallup Korea កាលពីថ្ងៃទី២៥ ខែមេសា បានបង្ហាញថា លោក Lee Jae-myung បេក្ខជនរបស់គណបក្សប្រឆាំង មានសិទ្ធិខ្ពស់ជាងគេក្នុងការទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោត នាខែក្រោយ ជាមួយនឹងសំឡេង ៣៨ភាគរយ ខណៈដែលអតីតប្រធានគណបក្សអំណាចប្រជាជន (PPP) លោក Han Dong-hoon មាន ៨ភាគរយ ហើយលោក Han Duck-soo ទទួលបានការគាំទ្រ ៦ភាគរយ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang-mok គ្រោងឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី តាមច្បាប់ ប៉ុន្តែលោកបានលាលែងពីតំណែងភ្លាមៗ កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ (ទី១ ខែឧសភា)។

សម្រាប់ពេលនេះ រដ្ឋមន្ត្រីក្រសួងអប់រំ លោក Lee Ju-ho បានចូលកាន់តំណែងជាអ្នកដឹកនាំស្តីទី ដោយជំរុញឲ្យលោកបានចូលទៅក្នុងការងារជាអ្នកកាច់ចង្កូតប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ី តាមរយៈភាពចលាចលនយោបាយ ដែលបង្កឡើងដោយការប៉ុនប៉ងចេញច្បាប់អាជ្ញាសឹកកាលពីឆ្នាំមុនរបស់ប្រធានាធិបតីធ្លាក់ចេញពីតំណែង លោក Yoon Suk Yeol និងផលប៉ះពាល់ពីការដំឡើងពន្ធដ៏ធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        126
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm