អង់គ្លេសឈប់សម្រាកថ្ងៃ May Day ជាមួយនឹងអាកាសធាតុក្ដៅបំផុតមិនធា្លប់មាន

2025/05/02 11:20:17 pm        66

យោងតាមការិយាល័យ Met បានឲ្យដឹងថា ចក្រភពអង់គ្លេសបានកត់ត្រានូវអាកាសធាតុក្តៅបំផុតមិនធ្លាប់មាន កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែឧសភា) ពោលគឺជាថ្ងៃឈប់សម្រាក May Day ដោយទើបតែបានជួបប្រទះនូវថ្ងៃដែលមានពន្លឺខ្លាំងបំផុត ក្នុងខែមេសា គិតចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមមាន។

សីតុណ្ហភាពដែលមិនធ្លាប់មានពីមុនមក ២៩,៣អង្សាសេ ត្រូវបានកត់ត្រានៅឧទ្យានរុក្ខសាស្ត្រដ៏ល្បីល្បាញ Kew Gardens នៅភាគនិរតីទីក្រុងឡុងដ្រ៍។ កំណត់ត្រាពីមុន ២៧,៤អង្សាសេ គឺមានក្នុងឆ្នាំ១៩៩០ នៅទីក្រុងឆ្នេរ Lossiemouth ភាគខាងជើងនៃប្រទេសស្កុតឡេន។

ថ្ងៃទី១ ខែឧសភា ក៏ជាថ្ងៃក្តៅបំផុតនៃឆ្នាំផងដែរ រហូតមកដល់ពេលនេះ នៅក្នុងប្រទេស។ មិនខុសពីបណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀតដែរ ចក្រភពអង់គ្លេស បាននិងកំពុងជួបប្រទះរលកកម្ដៅចាប់តាំងពីដើមសប្តាហ៍មក។

យោងតាមការព្យាករដំបូងរបស់ការិយាល័យ Met ខែមេសាគឺជាថ្ងៃដែលមានពន្លឺខ្លាំងបំផុតលើកដំបូង គិតចាប់តាំងពីកំណត់ត្រាឧតុនិយម បានចាប់ផ្តើមកើតមាននៅឆ្នាំ១៩១០។

ហើយវាក៏ជាការមានអាកាសធាតុក្ដៅបំផុតប្រចាំខែមេសាលើកទី ៣ ផងដែរ ដោយមានសីតុណ្ហភាពជាមធ្យម ៩,៦អង្សាសេ ពោលគឺលើស ១,៧អង្សាសេពីកម្រិតមធ្យមភាគរយៈពេលវែង។ អ្នកឧតុនិយមរបស់ការិយាល័យ Met លោក Aidan McGivern បាននិយាយថា «ព្រះអាទិត្យ គឺមានពន្លឺខ្លាំង ដែលជាធម្មតានៅក្នុងខែសីហា»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        54
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm