ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា អង្គការសហប្រជាជាតិ កំពុងពិចារណាលើការរៀបចំរចនា សម្ព័ន្ធឡើងវិញ ជាមួយនឹងការច្របាច់បញ្ចូលគ្នានៃក្រុមសំខាន់ៗ និងការចាត់ចែងធនធានឡើងវិញ ដោយលើកឡើងពីអនុស្សរណៈសម្ងាត់ ដែលរៀបចំដោយក្រុមការងាររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស(Antonio Guterres)។

ឯកសារនេះ ស្នើឲ្យមានការបង្រួបបង្រួមទីភ្នាក់ងាររាប់សិប នៅក្នុងទិសដៅសំខាន់ៗចំនួន៤គឺ សន្តិភាព និងសន្តិសុខ បញ្ហាមនុស្សធម៌ ការអភិវឌ្ឍប្រកបដោយចីរភាព និងសិទ្ធិមនុស្ស។ ក្នុងចំណោមវិធានការជាក់លាក់នោះ គឺការរួមបញ្ចូលគ្នានៃភ្នាក់ងារប្រតិបត្តិការរបស់កម្មវិធីស្បៀងអាហារពិភពលោក UNICEF WHO និង UNHCR ក្នុងទីភ្នាក់ងារមនុស្សធម៌តែមួយ។ កំណែទម្រង់នេះ ក៏ផ្តល់នូវការកាត់បន្ថយមុខងារស្ទួន និងការសម្រួលបុគ្គលិក រួមទាំងការផ្ទេរបុគ្គលិកមួយផ្នែកពីទីក្រុងហ្សឺណែវ និងញូវយ៉ក ទៅកាន់ទីក្រុងដែលមានការចំណាយតិច។
គំនិតផ្តួចផ្តើមនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងវិបត្តិហិរញ្ញវត្ថុ នៅក្នុងអង្គការសហប្រជាជាតិ។ សំណើរៀបចំរចនាសម្ព័ន្ធចុងក្រោយ នឹងត្រូវបង្ហាញ នៅថ្ងៃទី ១៦ ខែឧសភា។
