WHO ព្រមាន​ទល់នឹង​ការ​ស្តុក​ទុក​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ខណៈ​ប្រទេស​ក្រីក្រ​កំពុង​ត្រូវការ

2021/12/10 05:12:04 pm        180

​WHO៖ ខណៈ​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​ប្រទេស​មាន​ប្រាក់ចំណូល​ទាប ​បានចាប់ផ្តើម​កើនឡើង​ដោយសារតែ​ការបរិច្ចាគ​ពី​ប្រទេស​អ្នកមាន អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា ​ការ​ផ្ទុះឡើង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អាច​បណ្តាលឱ្យ​មានការ​ស្តុក​ទុក​វ៉ាក់សាំង​បង្ការ​វីរុស COVID-19។​

​អង្គការ​សុខភាព​ពិភពលោក​បានដាក់​សម្ពាធ​យ៉ាង​ធ្ងន់​លើ​ប្រទេស​អ្នកមាន ​ក្នុងអំឡុង​មាន​ជំងឺ​រាតត្បាត​សកល​ដើម្បី​ផ្តល់​អាទិភាព​ក្នុងការ​ទទួល​ដល់​ប្រទេស​ក្រីក្រ​។ កាលពី​ខែ​មុន ប្រមុខអង្គការ​សុខភាពពិភពលោក​គឺលោក Tedros Adhanom Ghebreyesus បាន​ហៅ​វិសមភាព​ ឬភាពមិន​ស្មើគ្នារវាង​ការ​ចែកចាយ​ជាស​កល ​នៃ​កម្មវិធី​ផ្ដល់​ដូ​ស​ជំរុញ​បង្ការ​វីរុស COVID-19 និង​ការចាក់​ដូ​ស​ដំបូងទៅកាន់​ប្រជាជន​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​ថា​ជា “​រឿងអាស្រូវ​” ដោយ​កត់សម្គាល់ថា ដូ​ស​ជំរុញ​មាន​ល្បឿន​លឿនដល់​ទៅ ​៦​ដង​ត្រូវបាន​ចាក់​ទូទាំង​ពិភព​លោក​​ លឿន​ជាង​ដូ​ស​ដំបូង​នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​ទាប​។​

​ហើយ​ឥឡូវនេះ ខណៈដែល​ពិភពលោក​កំពុង​រង់ចាំ​ដើម្បី​សិក្សា​ថា ​តើ​វ៉ាក់សាំង​បច្ចុប្បន្ន និង​ការដូ​ស​ជំរុញនឹង​ផ្តល់​ការការពារ​គ្រប់គ្រាន់​ប្រឆាំងនឹង​វ៉ា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ឬ​យ៉ាងណា​នោះ ក្រុមមន្ត្រី​អង្គការ​សុខភាព​ពិភពលោក​មានការ​ព្រួយបារម្ភ​ថា ​ប្រទេស​អ្នកមាន​នឹង​ចាប់ផ្តើម​ស្តុក​ទុក​វ៉ាក់សាំង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​នេះ ដែល​គំរាមកំហែង​ការផ្គត់ផ្គង់​ដល់​ប្រទេស​ដែលមាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមប្រឹក្សា​វ៉ាក់សាំង​របស់អង្គការ​ពិភពលោកមួយ​នេះ បាន​ណែនាំ​អ្នក​ដែលមាន​ភាពស៊ាំ​នឹង​វីរុស ឬ​បានទទួល​វ៉ាក់សាំង​អសកម្ម គួរតែ​ទទួលបាន​ដូ​ស​ជំរុញ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1088
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        533
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm