ក្រុមហ៊ុន TikTok រងការផាកពិន័យ៦០០លានដុល្លារ សម្រាប់ការផ្ទេរទិន្នន័យអ្នកប្រើប្រាស់អឺរ៉ុប ទៅប្រទេសចិន

2025/05/03 06:01:31 pm        116

គណៈកម្មការការពារទិន្នន័យរបស់ប្រទេសអៀរឡង់ បានប្រកាសកាលពីថ្ងៃសុក្រថា កម្មវិធីចែករំលែកវីដេអូ TikTok បានបញ្ជូនដោយមិនសមស្របនូវទិន្នន័យរបស់អ្នកប្រើប្រាស់អឺរ៉ុបទៅប្រទេសចិន។ គណៈកម្មការ បានចេញការផាកពិន័យចំនួន៥៣០លានអឺរ៉ូ ឬប្រហែល៦០០លានដុល្លារ។

អង្គការឃ្លាំមើលទិន្នន័យនៅក្នុងសហភាពអឺរ៉ុបបាននិយាយថា កម្មវិធីនេះបានបំពានច្បាប់ឯកជនភាពរបស់ប្លុកអឺរ៉ុប។ អង្គការបាននិយាយថា ច្បាប់ចារកម្មជាតិរបស់ប្រទេសចិន តម្រូវឱ្យក្រុមហ៊ុន និងប្រជាពលរដ្ឋទាំងអស់ប្រគល់ទិន្នន័យ និងបាននិយាយថា ក្រុមហ៊ុន TikTok ពុំមានតម្លាភាពដល់អ្នកប្រើប្រាស់អំពីកន្លែងដែលព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានផ្ញើ។ 

គណៈកម្មាការកំពុងផ្តល់ឱ្យ ក្រុមហ៊ុន TikTok រយៈពេល៦ខែ ដើម្បីបំពេញតាមគោលការណ៍ឯកជនភាពរបស់សហភាពអឺរ៉ុប ហើយការខកខានមិនបានធ្វើដូច្នេះនឹងនាំឱ្យមានការផ្អាកការផ្ទេរទិន្នន័យទាំងអស់ទៅកាន់ប្រទេសចិន។ 

ទោះជាយ៉ាងណា ក្រុមហ៊ុន TikTok មិនយល់ស្របនឹងសេចក្តីសម្រេចនេះទេ ហើយមានផែនការប្តឹងឧទ្ធរណ៍។ ក្រុមហ៊ុននិយាយថា ប្រទេសចិនពុំដែលស្នើសុំទិន្នន័យសម្រាប់អ្នកប្រើប្រាស់អឺរ៉ុបទេ ហើយក្រុមហ៊ុន ក៏មិនដែលផ្តល់ព័ត៌មាននោះដែរ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        13
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm