អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើដ្ឋធានី ខេត្តភាគកណ្តាលនិងភាគខាងលិចរបស់ស៊ីរី

2025/05/03 08:28:19 pm        342

សកម្មភាពតាមអាកាសរបស់អ៊ីស្រាអែល កាន់តែខ្លាំងឡើង នៅទូទាំងប្រទេសស៊ីរី កាលពីថ្ងៃសុក្រ ជាមួយនឹងការវាយប្រហារដោយយានដ្រូន នៅក្នុងរដ្ឋធានីដាម៉ាស ក៏ដូចជាខេត្តភាគកណ្តាល និងភាគខាងលិច និងសកម្មភាពយានដ្រូន ត្រូវបានគេសង្កេតឃើញ នៅក្នុងតំបន់ជាច្រើន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយស៊ីរី និងក្រុមឃ្លាំមើល។

សារព័ត៌មានស៊ីរី Al-Watan បានរាយការណ៍ថា នៅតំបន់ជនបទនៃទីក្រុងដាម៉ាស ការវាយប្រហារដោយយានដ្រូនដែលសន្មតថា ធ្វើឡើងដោយយោធាអ៊ីស្រាអែល បានសម្លាប់មនុស្ស ៤នាក់ នៅក្នុងទីក្រុង Kanaker កាលពីរសៀលថ្ងៃសុក្រ។

អង្គការឃ្លាំមើលសង្រ្គាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានរាយការណ៍ថា ក្រៅពីនេះ ការវាយប្រហារតាមអាកាសយ៉ាងហោចណាស់ចំនួន ១០លើក បានកំណត់គោលដៅលើតំបន់ជុំវិញជាយក្រុងទីក្រុង Harast ភាគខាងកើត រួមទាំងប៉ុស្តិ៍យោធាមួយ នៅក្បែរមន្ទីរពេទ្យយោធា Harasta ផងដែរ។ 

ទូរទស្សន៍រដ្ឋរបស់ស៊ីរី Al-Ikhbariyah បានរាយការណ៍ថា ការវាយប្រហារតាមអាកាស បានបណ្តាលឲ្យ ខូចខាតសម្ភារៈយ៉ាងដំណំ ប៉ុន្តែមិនមានអ្នកស្លាប់ណាម្នាក់ បញ្ជាក់ទេ គិតត្រឹមល្ងាចថ្ងៃសុក្រ ហើយរថយន្តសង្គ្រោះ និងក្រុមការពារស៊ីវិល ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        9
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        10
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm