សម្ព័ន្ធអារ៉ាប់កាលពីថ្ងៃសុក្រ បានថ្កោលទោសចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើគោលដៅក្បែរវិមានប្រធានាធិបតី ក្នុងរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរី។
អង្គការបង្រួបបង្រួមប្រជាជនអារ៉ាប់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសទាំងនេះ គឺជាការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់ និងការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរីដែលត្រូវតែត្រូបានបដិសេធនិងថ្កោលទោសជាដាច់ខាត។

អង្គការនេះ បានបន្ថែមថា ការវាយប្រហារតាមអាកាស ក្នុងគោលបំណងធ្វើឲ្យស្ថានការណ៍អស្ថិរភាព ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការទន្ទ្រានកាន់កាប់ទឹកដីស៊ីរី។
សម្ព័ន្ធអារ៉ាប់បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលទាំងនេះ ដែលគំរាមកំហែង «បញ្ឆេះស្ថានភាពនៅក្នុងតំបន់»។
ប្រទេសអ៊ីរ៉ាក់ ក៏បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃសុក្រផងដែរ។
ក្រសួងការបរទេសអ៊ីរ៉ាក់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖«ការបដិសេធជាដាច់ខាតចំពោះការវាយប្រហារម្តងហើយម្តងទៀតរបស់អ៊ីស្រាអែល ដែលបំពានលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរី និងគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពរបស់ខ្លួន។
