ខ្មាន់កាំភ្លើង បានសម្លាប់មនុស្ស បីនាក់ នៅភាគខាងត្បូងដែលញាំញីដោយជម្លោះនៃប្រទេសថៃ

2025/05/03 08:45:00 pm        379

នគរបាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្ស បីនាក់ ក្នុងនោះមានកុមារម្នាក់ នៅភាគខាងត្បូងដែលរងការវាយប្រហារដោយបះបោររបស់ប្រទេសថៃ ខណៈដែលអាជ្ញាធរ បានតាមចាប់ខ្លួនជនសង្ស័យនោះ។

អ្នកវាយប្រហារ បានបើកការបាញ់ប្រហារកាលពីល្ងាចថ្ងៃសុក្រ នៅក្នុងតំបន់លំនៅឋានមួយ ក្នុងស្រុក Tak Bai នៃខេត្ត Narathiwat ដែលជាខេត្តមួយក្នុងចំណោមខេត្តចំនួនបី ភាគច្រើនកាន់សាសនាឥស្លាមនៅភាគខាងត្បូងនៃប្រទេសថៃដែលរួបរឹតដោយការបះបោរបំបែកខ្លួន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

នគរបាល បាននិយាយថា មនុស្សបីនាក់ បានស្លាប់ ក្នុងនោះមានក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ និងបុរសអាយុ ៧៥ ឆ្នាំម្នាក់។

មន្ត្រីប៉ូលិសក្នុងតំបន់ លោក Watthana Thurarat បានប្រាប់សារព័ត៌មាន AFP ថា៖«ជនរងគ្រោះម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ ហើយពីរនាក់ទៀត បានបាត់បង់ជីវិតនៅមន្ទីរពេទ្យ» ដោយបន្ថែមថា មនុស្សពីរនាក់ទៀត បានរងរបួស។

លោក Watthana បានបន្តថា នគរបាល ជឿជាក់ថា ជនសង្ស័យដែលមានទាន់ត្រូវចាប់ខ្លួនបាននេះ មានជាប់ពាក់ព័ន្ធនឹងក្រុមឧទ្ទាម។

អំពើហិង្សាជារឿយៗ បានធ្វើឲ្យរង្គោះរង្គើ ខេត្តភាគខាងត្បូងនៃព្រះរាជាណាចក្រដូចជា ណារ៉ាធីវ៉ាត់ (Narathiwat) ប៉ាតានី(Pattani) និងយ៉ាឡា (Yala) ជាកន្លែងដែលក្រុមបំបែកខ្លួនស្វះស្វែងរកស្វ័យភាពកាន់តែច្រើនសម្រាប់តំបន់ដាច់ដោយឡែកពីគ្នា បានសម្លាប់មនុស្សជាង ៧.000នាក់ ចាប់តាំងពីឆ្នាំ ២០០៤ មក។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm