ឯកឧត្ដម ហ៊ុន ម៉ានី ទទួលជួបជាមួយគណៈប្រតិភូយុវជន YLC នៃសមាគមប្រជាជនសិង្ហបុរី

2025/05/04 07:11:42 pm        497

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាចុងសប្ដាហ៍នេះ បានទទួលជួបជាមួយគណៈប្រតិភូយុវជន YLC នៃសមាគមប្រជាជនសិង្ហបុរី (People's Association Singapore) នៅអគារ The Kampus ។ ការជួបសំណេះសំណាលនេះ មានការចូលរួមពី សមាជិក សមាជិកា និងរួមទាំងគណៈប្រតិភូយុវជនប្រមាណ ៧០នាក់ផងដែរ។

នាឱកាសនៃកិច្ចសន្ទនារវាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងគណៈប្រតិភូយុវជន YLC នៃសមាគមប្រជាជនសិង្ហបុរី (People's Association Singapore) ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានផ្ដល់ឱកាសឱ្យប្រតិភូយុវជនទាំងអស់ បានសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីបរិបទសង្គមរបស់ប្រទេសកម្ពុជាតាមរយៈការផ្ដល់ជាវេទិកា សំណួរ និងចម្លើយ ដោយបើកឱ្យប្រតិភូទាំងអស់បានជជែកពិក្សាជាមួយឯកឧត្តមផ្ទាល់ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតផងដែរ។

ឆ្លើយតបទៅកាន់យុវជនដែលមកពីសមាគមន៍ប្រជាជនសិង្ហបុរីពាក់ព័ន្ធនឹងប្រធានបទ ពលរដ្ឋសកម្ម ( active citizens) ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ពលរដ្ឋសកម្មគឺទាមទារឱ្យមានទំនួលខុសត្រូវ ការប្តេជ្ញាចិត្ត និងភាពរឹងមាំក្នុងការធ្វើការសម្រេចចិត្ត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម ជាក់ស្ដែង ស.ស.យ.ក.បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាពលរដ្ឋសកម្ម តាមរយៈការផ្ដល់ឱកាសឱ្យយុវជនបានចូលរួមការងារស្ម័គ្រក្នុងព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ ស.ស.យ.ក.។

ឯកឧត្តមបានបន្តថា មិនថានៅប្រទេសកម្ពុជា សិង្ហបុរី ឬប្រទេសដទៃនៅលើពិភពទេ ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបគឺមានគុណតម្លៃសម្រាប់សង្គមជាតិនីមួយៗ ហើយការចូលរួមទាំងនោះគឺគប្បីកើតចេញពីការយល់ដឹង ការទទួលខុសត្រូវ និងការចូលរួមចេញពីចិត្ត។

ឯកឧត្តមបានបន្តថា ការកសាងសង្គមមួយឱ្យល្អប្រសើរមិនមែនជារឿងងាយទេ ប៉ុន្តែវាអាចផ្តើម​ពីជម្រើសផ្ទាល់ខ្លួនរបស់ពលរដ្ឋគ្រប់រូប តាមរយៈការចង់ធ្វើអ្វីមួយដោយចេញពីចិត្ត​ដើម្បី​ផលប្រយោជន៍រួមរបស់សង្គមជាតិខ្លួន ។

ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា សង្គមមានសន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់លក្ខណៈអំណោយផលសម្រាប់ ពលរដ្ឋសកម្ម ជាពិសេសយុវជនចូលរួម​កសាងសហគមន៍​មួយដ៏រឹងមាំ និងជំរុញការអភិវឌ្ឍ។

ឯកឧត្តមបានបន្តទៀតថា ​ជាក់ស្តែងប្រទេសកម្ពុជាផ្ទាល់ យើងធ្លាប់បានឆ្លងកាត់នូវសង្គ្រាម​រាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ និងបានទទួលសុខសន្តិភាពពេញលេញ ​កាលពីចុងឆ្នាំ ១៩៩៨។ ដូច្នេះក្នុងនាមជាយុវជនជំនាន់ក្រោយ យើងត្រូវតែចងចាំថាបើទោះបីស្ថានភាព​ប្រទេសជាតិ​មានស្ថិរភាព និងបរិយាកាសល្អ តែយើងត្រូវតែត្រៀមលក្ខណៈចំពោះមុខគ្រាលំ​បាកណាមួយ​ដែលមិនអាចប៉ាន់ស្មានបាន ដែលទាមទារឱ្យយើងមានចិត្តគំនិត និងស្មារតីរួមគ្នាជានិច្ច៕ អត្ថបទ៖ គឹមហុក   

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm