មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ សមិទ្ធផលថ្មីៗរបស់កម្ពុជា កើតឡើងដោយសារកត្តាសន្តិភាព

2025/05/04 08:32:57 pm        427

មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា សមិទ្ធផលនានា ដែលបានរីកដុះដាល និងត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ នាពេលនេះ គឺកើតឡើងដោយសារកត្តាសុខសន្តិភាព។

ការថ្លែងបែបនេះរបស់ ​ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ក្នុងការអញ្ជើញជាគណអធិបតីក្នុងពិធីបុណ្យឆ្លង និងសម្ពោធ​សមិទ្ធផលនានា ក្នុង​ទីអារាមវត្តមុសិខារាម ហៅវត្តផ្តៅជុំ ស្ថិតនៅក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ​ដោយមានការយាងពី សម្តេចព្រះវ័នរត កិត្តិបណ្ឌិត មួង រ៉ា សង្ឃនាយករងទី២ គណៈមហា និកាយ រួមនឹងអាជ្ញាធរមូលដ្ឋានស្រុកជើងព្រៃ ។

ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា សមិទ្ធផលថ្មីៗដែលកើតឡើងជាហូហែរគឺបានមកពីការខិតខំប្រឹងប្រែង ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្តរហូត​ដល់បច្ចុប្បន្ន មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តវេនជានាយករដ្ឋមន្ត្រី។ ដូច្នោះយើងត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាព មួយនេះ ដើម្បីការអភិវឌ្ឍបន្ថែមទៀត។

ឯកឧត្តម ឯក រដ្ឋ បានបញ្ជាក់ទៀតថា អ្វីដែលនៅសេសសល់ឬខ្វះចន្លោះនោះ រាជរដ្ឋាភិបាល​នឹង​បន្តបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ​ឲ្យបានគ្រប់ជ្រុងជ្រោយ សំដៅធ្វើយ៉ាងលើកកម្ពស់​ជីវភាព​របស់ប្រជាពលរដ្ឋឲ្យកាន់តែរីកចម្រើនទៀត។

ទន្ទឹមនឹងនេះដែរសម្តេចព្រះវ័នរត កិត្តិបណ្ឌិត មួង រ៉ា សង្ឃនាយករងទី២ គណៈមហា និកាយ ក៏​បានប្រទានឱវាទដែរថា វិស័យពុទ្ធិចក្របច្ចប្បន្នដើរតួយ៉ាងសំខានក្នុងការអភិវឌ្ឍ​ ប្រទេសគួរ​ឲ្យកត់​សម្គាល់​ ពោលគឺសំដៅរួមគ្នា​ថែរក្សា​នូវអ្វីដែល​មាន​ស្រាប់​កុំឲ្យបាត់បង់​ នាពេល​បច្ចុប្បន្ន​ឲ្យបន្ត​ដល់​អនាគត​ក្រោមដំបូងសុខសន្តិភាព ៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm