SCGO ធ្វើសន្និសីទប្រចាំឆ្នាំលើកទី២ សមាគមគ្រូពេទ្យវះកាត់ជំងឺរោគស្ត្រីអង់ដូស្កុបពីកម្ពុជា

2025/05/04 08:44:43 pm        473

ឯកឧត្តម សាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី២ សមាគមគ្រូពេទ្យវះកាត់ជំងឺរោគស្ត្រីអង់ដូស្កុបពីកម្ពុជា (SCGO), រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៥។

ក្នុងសន្និសីទប្រចាំឆ្នាំលើកទី២នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ប្រធាន សមាគមគ្រូពេទ្យវះកាត់ជំងឺរោគស្ត្រីអង់ដូស្កុបពីកម្ពុជា (SCGO), រួមនឹងភ្ញៀវជាតិ អន្តរជាតិ សមាជិក សមាជិកា លោក លោកស្រីសាស្ត្រាចារ្យជាវាគ្មិនជាតិ និងអន្តរជាតិ លោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យផ្នែកសម្ភពនិងរោគស្ត្រី។

ឯកឧត្តមសាស្ត្រាចារ្យ គាន់ អូន ប្រធានសមាគម គ្រូពេទ្យវះកាត់រោគស្ត្រីអង់ដូស្កុបពីកម្ពុជា បានមានប្រសាសន៍ថា សមាគមយើងបានរៀបចំ សន្និសីទប្រចាំ ឆ្នាំលើកទី២សមាគមគ្រូពេទ្យវះកាត់រោគស្ត្រីអង់ដូស្កុបពីកម្ពុជា ដើម្បីពង្រីកចំណេះដឹងដល់គ្រូពេទ្យផ្នែកសម្ភព រោគស្ត្រី គ្រូពេទ្យវះកាត់ទូទៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ដូចជាគ្រូពេទ្យកម្ពុជាយើងទាំងអស់ និងដើម្បីលើកកំពស់សុខមាលភាព ប្រជាជនកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយសម្រាប់គ្រូពេទ្យកម្ពុជាយើង។ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ ផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៏រវាងគ្នានិងគ្នា ទៅលើប្រធានបទសំខាន់ៗជាច្រើន។ ក៏សូមថ្លែង អំណរគុណដល់ UTAH, USA និងសមាគមវះកាត់រោគស្ត្រីអាស៊ីប៉ាស៊ីភិច APAGE ដែលបានសហការគ្នា រៀបចំសន្និសីទដ៏មានអត្ថប្រយោជន៍នេះឡើង។

ឯកឧត្តមសាស្ត្រាចារ្យបានពន្យល់បន្ថែមពីសារសំខាន់នៃការវះកាត់ជំងឺរោគស្ត្រីអង់ដូស្កុប គឺជាជំនាញសល្យសាស្រ្តមួយ និងជាយុគសម័យថ្មីនៅកម្ពុជា ។

នាឱកាសនោះឯកឧត្តម សាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងថា សន្និសីទថ្ងៃនេះគឺពិតជាព្រឹត្តិការណ៍ដ៏ពិសេសវិសាលមួយ ក្នុងការលើកកម្ពស់ នូវគុណភាព ចំណេះជំនាញអ្នកផ្តល់សេវាសុខាភិបាលកម្ពុជាយើង សំដៅធ្វើអោយមានសុក្រិតភាព​លើការអភិវឌ្ឍ​ទាំងធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា។ សកម្មភាពទាំងឡាយដែលមន្ទីរពេទ្យកំពុងតែធ្វើនេះគឺស្រប និងអនុលោមទៅ តាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលសំដៅលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជនដែលជាមុំមួយដ៏សំខាន់របស់យុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បានផ្តល់អាទិភាពជាយុទ្ធសាស្ត្រ ៥ គឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងនវានុវត្តន៍បច្ចេកវិទ្យា ហើយដូចដែលមន្ទីរពេទ្យកាល់ម៉ែតបាន និងកំពុងតែធ្វើពេលនេះ។

ឯកឧត្តម សាស្ត្រាចារ្យ ប៉ិច សុធី បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះមិនមែនត្រឹមតែដើម្បីសុខភាពតែមួយមុខប៉ុណ្ណោះទេ គឺត្រូវធ្វើយ៉ាងណាឲ្យមានផាសុខភាព ឲ្យស្អាត ព្រោះដល់ដំណាក់កាលដែលយើងត្រូវអភិវឌ្ឍន៍ និងត្រូវមានសោភ័ណភាពថែមទៀត។ ក្នុងនោះឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងនូវប្រសាសន៍របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចំនួន០២ឃ្លា តែងតែលើកឡើងថា គឺសុំឲ្យយើងទាំងអស់គ្នា អនុវត្តន៍នោះ គឺ ត្រូវតែធ្វើឲ្យបានសម្រេច ត្រូវតែធ្វើឲ្យបានល្អ។ ហើយប្រសិនបើយើងធ្វើបាន គឺយើងនឹងទទួលបានជោគជ័យនៅក្នុងវិជ្ជាជីវៈសុខាភិបាល៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm