កម្ពុជាលើកទឹកចិត្តដល់កាស៊ីណូដែលមានស្រាប់ ប្រែក្លាយជាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ

2025/05/04 08:57:41 pm        575

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងជំរុញលើកទឹកចិត្តដល់កាស៊ីណូដែលមានស្រាប់ ប្រែក្លាយជាមណ្ឌលល្បែង ពាណិជ្ជកម្មសមាហរណ ឱ្យក្លាយជាទិសដៅទេសចរកម្សាន្តលំដាប់អន្តរជាតិ ដើម្បីរួមចំណែកដល់ប្រភពចំណូលថវិកាជាតិ និងធានា ដល់ការប្រកួតប្រជែងក្នុងបរិការណ៍នៃភាវូបនីយកម្ម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលរបស់គណៈ កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ថ្មីៗនេះថា នៅក្នុងស្មារតីជំរុញប្រសិទ្ធភាពប្រតិបត្តិការ និងដើម្បីចូលរួមដល់ការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ស្នើដល់មន្រ្តីក្រោមឱវាទិ៍ នៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា យកចិត្តទុកដាក់លើការងារមួយចំនួននៅក្នុងវិស័យរបស់ខ្លួន ដើម្បីធ្វើឱ្យប្រសើរលើប្រតិបត្តិការអាជីវកម្មលើផ្នែក ពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស្នើរដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនដល់ប្រសិទ្ធភាពលើការគ្រប់គ្រង ត្រួតពិនិត្យ និងការ ផ្តល់សេវា តាមរយៈការធ្វើឌីជីថលលូបនីយកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយអាជ្ញារមានសមត្ថកិច្ច ស្ថាប័ន ជាតិនិងអន្តរជាតិ និងភាគីពាក់ព័ន្ធ សំដៅពង្រឹងអភិបាលកិច្ច នៃវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជ កម្មឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមតាមគោលបំណងនៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ បន្តពង្រឹងសមត្ថភាព តម្លាភាពរបស់ស្ថាប័ន ឱ្យក្លាយជាស្ថាប័នបញ្ញាត្តិកម្មដ៏រឹងមាំ លើបេសកម្មដឹកនាំ គ្រប់គ្រង និងត្រួតពិនិត្យ វិស័យមណ្ឌលល្បែង ពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់។ ការរៀបចំស្តង់ដារនីតិវិធីប្រតិបត្តិ សម្រាប់ប្រតិបត្តិការ ល្បែងពាណិជ្ជកម្ម និងជំរុញអនុលោមភាពរបស់ប្រតិបត្តិករល្បែងពាណិជ្ជកម្ម និងរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ច ទប់ស្កាត់ និងការបង្ក្រាបល្បែងស៊ីសង និងអាជីវកម្មល្បែងពាណិជ្ជកម្មខុសច្បាប់ បង្កើនការជឿទុកចិត្តពីភាគីពាក់ព័ន្ធ ដើម្បីរួម ចំណែកប្រភពចំណូលថវិកាជាតិ និងធានាដល់ការប្រកួតប្រជែងក្នុងបរិកានៃនគរូបនីយកម្ម។

ក្រៅពីគោលការណ៍ខាងលើ, ឯកឧត្តមប្រធានគណៈកម្មការ ជំរុញឱ្យបន្តការយកចិត្តទុកដាក់ប្រមូលថវិកាជាតិ តាមរយ:ការពង្រឹង យន្តការត្រួតពិនិត្យ និងសវនកម្មលើប្រតិបត្តិការល្បែងពាណិជ្ចកម្ម ស្របតាមច្បាប់និងគតិយុទ្ធជាធររមាន។ ត្រូវបន្តយកចិត្តទុកដាក់ ក្តោបក្ដាប់សភាពការណ៍ និងគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ នៅតាមគ្រឹះស្ថានល្បែង​ពាណិជ្ជកម្ម ចាត់វិធានការទប់ស្កាត់ឱ្យបានជា អតិបរិមា នៅផលប៉ះពាល់ពីល្បែង ចំពោះសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងត្រូវចូលរួមអនុវត្តកតព្វកិច្ច ក្នុងក្របខ័ណ្ឌ ការងារប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភារវកម្ម និងហិរញ្ញប្បទានដល់ការសាយភាយអាវុធមហាប្រល័យ និងស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធជាធរមាន៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm