ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះឃុំពេជ្រចង្វារ ដឹកនាំដាំកូនឈើ ទុកជាអនុស្សាវរីយនៅបរិវេណស្នាក់ការបក្សឃុំ

2025/05/04 11:39:10 pm        419

កំពង់ឆ្នាំង៖ ឯកឧត្តម កុល ប៊ុនលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះឃុំពេជ្រចង្វារ ស្រុកបរិបូណ៌ និងលោកជំទាវ, ឯកឧត្តម ឯក ស៊ុនរស្មី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះឃុំពេជ្រចង្វារ, ឯកឧត្តម តេង រតនា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះឃុំពេជ្រចង្វារ និងឯកឧត្តម លោកជំទាវក្រុមការងារ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំសមាជិកសមាជិកាដាំកូនឈើប្រភេទឈើគគីរ ទុកជាអនុស្សាវរីយក្នុងបរិវេណស្នាក់ការគណបក្សឃុំពេជ្រចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោក ជា វ៉ិច អនុគណៈកម្មាការគណបក្សឃុំពេជ្រចង្វារ បានបញ្ជាក់ថា ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ណាស់ មិនសម្រាប់តែទ្រទ្រង់ជីវិតមនុស្ស សត្វ ការពារការបំរែបំរួលអាកាសធាតុ កាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែព្រៃឈើបានផ្ដល់ភាពបៃតង បរិយាកាសស្រស់បំព្រង ទុកជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយថែមទៀតផង។

ឯកឧត្តម កុល ប៊ុនលី បានរំលឹកទៅកាន់អ្នកចូលរួមដាំកូនឈើឲ្យដឹងថា ការរួមគ្នានៅដាំដើមឈើនាពេលនេះ ជាមួយការបង្កើតជាអនុស្សាវរីយល្អៗ នោះក៏ដើម្បីផលប្រយោជន៍យើងទាំងអស់គ្នា និងឲ្យមានការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ និងអភិរក្សវិស័យព្រៃឈើនៅកម្ពុជា។ ព្រៃឈើ មានអត្ថប្រយោជន៍ខ្លាំង ណាស់សម្រាប់មនុស្ស សត្វមានជីវិតទាំងឡាយ ហើយត្រូវបានចាត់ចូលជាធនធានកើតឡើងវិញ ព្រោះព្រៃឈើ អាចកើតពីប្រភពមិនចេះរីងស្ងួត។ ក្រៅពីផ្តល់ជាជម្រក ដ៏ប្រសើរ សម្រាប់សត្វគ្រប់ប្រភេទ ព្រៃឈើក៏នៅមានផ្តល់នូវឧស្ម័នអុកស៊ីសែន សម្រាប់មនុស្ស សត្វដកដង្ហើម, ជួយឱ្យបរិយាកាសមានសភាពល្អប្រសើរ មានលំនឹងកម្តៅ ព្រមទាំងបង្កឲ្យមានភ្លៀងធ្លាក់ទៀងទាត់។ ព្រៃឈើ ជួយរក្សាបរិយាកាស និងជួយកាត់បន្ថយគ្រោះធម្មជាតិដូចជាខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះរាំងស្ងួតផ្សេងៗទៀតផង ។ ជាមួយគ្នានេះ ព្រៃឈើ ក៏ជួយទប់ស្កាត់ការហូរច្រោះដី និងរក្សា និរន្តរភាព ទឹកក្រោមដីផងដែរ។

ឯកឧត្តម កុល ប៊ុនលី បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ដាំដើមឈើ ថែរក្សាការពារព្រៃព្រឹក្សា សត្វព្រៃបន្ថែមទៀតដើម្បីបង្កលក្ខណៈឲ្យកើតកូន កើតចៅ អោយសម្បូរកើនឡើង ពិសេសការដាំដើមឈើនាពេលនេះ បានបង្ហាញពីការរួមសាមគ្គីគ្នារបស់សមាជិកសមាជិកាគណបក្សប្រជាជន ក្នុងសមាជិកសមាជិកាម្នាក់ បានដាំដើមឈើ១ដើមទុកជាអនុស្សាវរីយសម្រាប់កូនចៅជំនាន់ក្រោយ ៕ កាំង ហុងវាស្នា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        84
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        177
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm