ពលរដ្ឋ ថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់កណ្តាលចុះឃុំពេជ្រចង្វារ ដែលបានដោះស្រាយបញ្ហាទីលានចាក់សំរាម បានជោគជ័យ

2025/05/04 11:39:37 pm        733

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋឃុំពេជ្រចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងអំណរគុណដល់ ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះឃុំពេជ្រចង្វារ ដែលបានជួយដោះស្រាយបញ្ហាទីលានចាក់សំរាមរបស់ស្រុកបរិបូណ៌ ទទួលបានជោគជ័យ មិនឱ្យមានក្លិន និងឆេះមានផ្សែងពុលតទៅទៀត។

លោក ជា វ៉ិច មេឃុំ និងជាតំណាងប្រជាពលរដ្ឋឃុំពេជ្រចង្វារ បានថ្លែងថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កុល ប៊ុនលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះឃុំពេជ្រចង្វារ, ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្ត, និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្តកំពង់ឆ្នាំង, ក្រុមការងារ និងប្រជាពលរដ្ឋ បានចុះមកដល់ទីតាំងទីលានចាក់សំរាមផ្ទាល់ និង​បានដោះស្រាយតាមយុទ្ធសាស្ត្រឈ្នះ ឈ្នះ ទទួលបានជោគជ័យ ដោយក្រុមហ៊ុនបាន​ទទួលយកនូវសំណូមពររបស់ប្រជាពលរដ្ឋ។ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម បានអញ្ជើញចុះពិនិត្យម្តងទៀត ដោយឃើញខាងអ្នក​ម៉ៅការសំរាមស្រុកបរិបូណ៌ បាន និងកំពុងជីករណ្តៅទុក​ដាក់សំរាមតាមលក្ខណៈបច្ចេកទេស និងមិនមានសំរាម ណានៅទីលាននោះ ត្រូវបានបន្តឆេះទៀតនោះទេ។

ប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ឯកឧត្តមប្រធានក្រុមការងារចុះឃុំពេជ្រចង្វារ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាខេត្តកំពង់ឆ្នាំង និងក្រុមការងារដែលបានជួយជ្រោមជ្រែងអោយទទួលបានជោគជ័យដូចថ្ងៃនេះ។

ក្នុងពេលចុះពិនិត្យទីលានចាក់សំរាមនោះឯកឧត្តម កុល ប៊ុនលី បានអោយខាងអ្នកម៉ៅការ ជីករណ្តៅកប់សំរាមអោយបានលឿន និងតាមបច្ចេកទេស កុំទុកសំរាមនៅពាសវាលពាសកាល ព្រោះទីលានទុកដាក់សំរាមនេះ ជាប្រភពមេរោគដ៏ធំប្រសិនបើយើងមិនទុកដាក់តាមបច្ចេកទេសទេនោះ។ ម្យ៉ាងទៀត អ្នកម៉ៅការទុកដាក់សំរាម ត្រូវការពាររណ្តៅទុកសំរាមនោះ កុំអោយសត្វពាហនៈធ្លាក់ចូលនាំអោយមានគ្រោះថ្នាក់ និងមិនត្រូវអោយសំរាមឆេះទៀតនោះឡើយ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm