ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០

2025/05/05 04:33:05 pm        317

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបានសមទ្ធិផលជូនសង្គមជាតិជាច្រើននៅជាង ២ទសវត្សរ៍កន្លងមកនេះ។ក្នុងនោះវិស័យសុខាភិបាលមានការទទួលបានសេវាងពង្រីកគុណភាព ការគាំពារការថែទាំសុខភាពសាធារណៈបានធ្វើឲ្យជីវភាពជីវភាពគុណភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បានចាត់ទុកការអភិវឌ្ឍលើមូលធនមនុស្សគឺជាអាទិភាពចំបង ជាមួយគ្នានេះការទប់ស្កាត់ជំងឺមហារីកក៏ជាអាទិភាពសំខាន់ដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីទប់ស្កាក់របស់ក្រសួងសុខាភិបាលផងដែរ។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាលគ្រោងថវិកា ១០លានដុល្លារ ដើម្បីឧបត្ថម្ភគាំទ្រដល់ការព្យាបាលជំងឺមហារីកនៅពេទ្យលួងម៉ែ ។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ ករណី។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋប្រមាណ ១៤ ០០០នាក់បានបាត់បង់ជីវិត ដោយសារជំងឺនេះ ខណៈតួលេខទាំងពីរនេះ ត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់ជំងឺមហារីក។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ អគ្គនាយកពន្ធដារ គយ ក្រសួងកសិកម្ម ក្រសួងសុខាភិបាល ពិនិត្យគ្រប់គ្រងនៃការនាំចូលបន្លែសាច់ ឲ្យបានត្រឹមត្រូវដែលនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ជំងឺមហារីក តាមរយៈការអប់រំផង និងការចាក់ថ្នាំបង្ការផង។ ជាមួយគ្នានេះ សម្ដេចបានអំពាវនាវដល់ពេលរដ្ឋចូលរួមលេងកីឡា ដើម្បីអាចទប់ស្កាត់ជំងឺមហារីក និងជំងឺផ្សេងៗធ្វើឱ្យសុខភាពល្អ។

- សម្ដេចធិបតី នយករដ្ឋមន្រ្ដីឱ្យពិនិត្យមើលតាមសាលារៀន កុំឱ្យមានសិស្សនាំគ្នាជក់បារីអេឡិកត្រូនិក ឬវែប ខណៈការជក់បារីអេឡិកត្រូនិកនេះ គឺបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី លើកទឹកចិត្តដល់ពលរដ្ឋនាំគ្នាលេងកីឡាឱ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អ ខណៈបច្ចុប្បន្នប្រជាពលរដ្ឋច្រើននៅរាជរធានីភ្នំពេញ និងបណ្ដាខេត្តបាននាំគ្នាលេងកីឡាច្រើន។ សម្ដេចក៏បានអរគុណដល់រដ្ឋបាលរាជធានី ខេត្ត ដែលបានរៀបចំកន្លែងលេងកីឡាដល់ពលរដ្ឋបានល្អ។

-សម្តេចបវធិបតី នាយករដ្ឋមន្ត្រី​ បានប្រកាសបញ្ជាក់ថា​ កម្ពុជា​មិនអនុញ្ញាតឱ្យមានការវិនិយោគការផលិតបារីអគ្គិសនីនោះទេ​ តែស្វាគមន៍ការវិនិយោគផ្សេងៗ។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ សុខភាពរបស់ជាតិ គឺពឹងផ្អែកលើប្រជាជន ហើយសុខភាពប្រជាជន គឺពឹងផ្អែកលើគ្រប់ផ្នែកទាំងអស់ចូលរួមថែរក្សា ទើបអាចរក្សាបានសុខភាពប្រជាជនបានល្អ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        33
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm