អ៊ីរ៉ង់ ព្រមានថាខ្លួននឹងវាយបកវិញ ប្រសិនបើរងការវាយប្រហារពីអាមេរិក ឬអ៊ីស្រាអែល

2025/05/05 05:02:08 pm        320

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បានព្រមានកាលពីថ្ងៃអាទិត្យ (០៤ ឧសភា) ថា ទីក្រុងតេអេរ៉ង់ នឹងវាយប្រហារតបវិញ ប្រសិនបើសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល បើកការវាយប្រហារលើទឹកដីរបស់អ៊ីរ៉ង់។ ការអត្ថាធិប្បាយរបស់លោក Nasirzadeh បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាសងសឹកអ៊ីរ៉ង់ ខណៈក្រុមក្រុមហ៊ួទី ដែលអ៊ីរ៉ង់គាំទ្រ បានបាញ់មីស៊ីល ធ្លាក់នៅជិតអាកាសយានដ្ឋានសំខាន់របស់អ៊ីស្រាអែល។

លោក Nasirzadeh បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា "ប្រសិនបើសង្រ្គាមនេះត្រូវបានផ្តួចផ្តើមដោយអាមេរិក ឬរបបជ្វីហ្វនិយម (អ៊ីស្រាអែល) នោះអ៊ីរ៉ង់នឹងកំណត់គោលដៅលើផលប្រយោជន៍ មូលដ្ឋាន និងកងកម្លាំងរបស់ពួកគេតបវិញ - នៅគ្រប់ទីកន្លែង និងគ្រប់ពេលទាំងអស់ ដែលចាត់ទុកថាចាំបាច់"។

គួរឱ្យដឹងថា ក្រុមហ៊ួទី គាំទ្រដោយអ៊ីរ៉ង់ របស់យេម៉ែន បានបាញ់មីស៊ីលកាលពីថ្ងៃអាទិត្យ ដែលបានធ្លាក់នៅជិតអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល ដោយនិយាយថាពួកគេកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ ដោយជំរុញបន្ថែមពីលើជំហរផ្លូវការរបស់អ៊ីរ៉ង់ លោក Nasirzadeh បាននិយាយថា ក្រុមហ៊ួទីធ្វើសកម្មភាពដោយឯករាជ្យ ក្រោមហេតុផលផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។

លោក Nasirzadeh ក៏បាននិយាយថា អ៊ីរ៉ង់មិនមានអរិភាពចំពោះប្រទេសជិតខាងទេ ប៉ុន្តែក្នុងករណីមានការវាយប្រហារណាមួយកើតឡើង មូលដ្ឋានទ័ពអាមេរិកដែលមានទីតាំងនៅក្នុងតំបន់ នឹងត្រូវបានចាត់ទុកថាជាគោលដៅរបស់ទីក្រុងតេអេរ៉ង់។ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីរូបនេះ បានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានបើកបង្ហាញនូវមីស៊ីលបាលីស្ទិកឥន្ធនៈរឹងថ្មីមួយ ឈ្មោះថា "Qassem Bassir" ដែលមានរយៈចម្ងាយ ១.២០០ គីឡូម៉ែត្រ នេះបើតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        15
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm