លោក Netanyahu កោះប្រជុំរដ្ឋមន្ត្រីស្តីពីដំណាក់កាលថ្មីនៃសង្គ្រាម និងជំនួយហ្កាហ្សា

2025/05/05 05:05:21 pm        288

មន្ត្រីរដ្ឋាភិបាលពីររូបបាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកនៅថ្ងៃអាទិត្យ (០៤ ឧសភា) ដើម្បីពិភាក្សាអំពីការពង្រីកប្រតិបត្តិការវាយលុកនៅតំបន់ហ្កាហ្សា និងការបន្តផ្តល់ជំនួយដល់ដែនដីហ៊ុមព័ទ្ធនេះ។

នៅក្នុងសារវីដេអូ ដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃអាទិត្យ ប៉ុន្មានម៉ោងបន្ទាប់ពីផ្នែកមួយនៃមីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន ដោយកងជីវពលហ៊ួទីគាំទ្រដោយអ៊ីរ៉ង់ បានធ្លាក់នៅជិតច្រកទ្វារសំខាន់របស់អាកាសយានដ្ឋានអ៊ីស្រាអែល លោក Netanyahu បាននិយាយថា លោកកំពុងកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ ដើម្បីពិភាក្សាអំពី "ដំណាក់កាលបន្ទាប់" នៃសង្គ្រាមនៅហ្កាហ្សា។

មេដឹកនាំយោធាក្នុងប្រតិបត្តិការសឹកហ្កាហ្សា របស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា គេមិនច្បាស់ឡើយថា តើរដ្ឋមន្ត្រីនឹងផ្តល់ការយល់ព្រមចុងក្រោយនៅក្នុងកិច្ចប្រជុំនោះឬទេ ប៉ុន្តែយោធាបានចាប់ផ្តើមចេញការកោះហៅកងកម្លាំងបម្រុងរាប់ម៉ឺននាក់រួចហើយ ដោយសម្លឹងមើលការពង្រីកយុទ្ធនាការហ្កាហ្សា។

ជាមួយគ្នានេះ អ៊ីស្រាអែលបានប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីអន្តរជាតិ ដែលទាមទារឱ្យដកការទប់ស្កាត់ជំនួយ ដែលខ្លួនដាក់កាលពីខែមីនា បន្ទាប់ពីការដួលរលំបទឈប់បាញ់។ រដ្ឋមន្ត្រីនានារបស់អ៊ីស្រាអែល បានការពារការបិទផ្លូវជំនួយនោះ ដោយនិយាយថា ក្រុមហាម៉ាស បានរឹបអូសយកគ្រឿងផ្គត់ផ្គង់របស់ជនស៊ីវិល ហើយរក្សាទុកសម្រាប់ពួកយុទ្ធជនរបស់ខ្លួន ឬលក់ស្បៀងអាហារទាំងនោះ នៅក្នុងការចោទប្រកាន់ដែលក្រុមហាម៉ាសបានបដិសេធ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        12
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm