លោក Trump នឹងពន្យាពេលថ្ងៃផុតកំណត់ក្រុមហ៊ុន TikTok ប្រសិនបើគ្មានកិច្ចព្រមព្រៀងឈានដល់នៅថ្ងៃទី១៩ ខែមិថុនា

2025/05/05 11:50:59 am        42

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងបន្ថែមពេលថ្ងៃផុតកំណត់នៅថ្ងៃទី១៩ ខែមិថុនា សម្រាប់ក្រុមហ៊ុន ByteDance មានមូលដ្ឋាននៅប្រទេសចិន ដើម្បីលក់ផ្តាច់ទ្រព្យសម្បត្តិក្រុមហ៊ុនTikTokនៅសហរដ្ឋអាមេរិក ជាកម្មវិធីវីដេអូខ្លីត្រូវបានប្រើប្រាស់ដោយប្រជាជនអាមេរិកចំនួន១៧០លាននាក់ ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ នៅពេលនោះ។

លោក Trump បាននិយាយក្នុងកម្មវិធីរបស់ប្រព័ន្ធផ្សព្វផ្សាយ NBC News នៅក្នុងបទសម្ភាសន៍មួយ ថា «ខ្ញុំចង់ឃើញផែនការទាំងនេះរួចរាល់»។

លោក Trump បាននិយាយថាលោកមាន «ចំណុចដែលអំណោយផល» សម្រាប់កម្មវិធីនេះ បន្ទាប់ពីកម្មវិធីនេះបានជួយលោកឱ្យទទួលជ័យជម្នះលើអ្នកបោះឆ្នោតវ័យក្មេងនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដោយលោកបាននិយាយថា ក្រុមហ៊ុន TikTok គួរឱ្យចាប់អារម្មណ៍ខ្លាំង ហើយវានឹងត្រូវបានការពារ»។

លោក Trump បានផ្តល់ការបន្ថែមពេលពីរដងរួចមកហើយពីការអនុវត្តការហាមឃាត់ដែលកំណត់ដោយសភាលើក្រុមហ៊ុន TikTok ដែលលើកដំបូងបានចូលជាធរមាននៅក្នុងខែមករា។

សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ បានជំទាស់ថា លោក Trump ពុំមានសិទ្ធិអំណាចផ្លូវច្បាប់ដើម្បីពន្យាពេលថ្ងៃកំណត់នោះទេ និងបាននិយាយថាកិច្ចព្រមព្រៀងដែលកំពុងត្រូវបានពិចារណានឹងមិនបំពេញតាមតម្រូវការច្បាប់ឡើយ។

ប្រភពមួយដែលស្និទ្ធនឹងអ្នកវិនិយោគអាមេរិករបស់ ក្រុមហ៊ុន ByteDance បាននិយាយថា ការងារលើកិច្ចព្រមព្រៀងនៅពេលអនាគតនៅតែបន្តទៅមុខនៅថ្ងៃផុតកំណត់ថ្ងៃទី១៩ ខែមិថុនា ប៉ុន្តែសេតវិមាន និងទីក្រុងប៉េកាំង នឹងត្រូវដោះស្រាយជម្លោះការដំឡើងពន្ធជាមុនសិន។

អត្ថបទដែលទាក់ទង

ប៉ាគីស្ថានបាញ់សាកល្បងមីស៊ីល ឥណ្ឌាបញ្ជាឱ្យធ្វើសមយុទ្ធ ខណៈភាពតានតឹងកាស្មៀរមិនអន់ថយ
2025/05/06 10:53:32 am        1
ភ្ញៀវទេសចរនៅលើកោះ Alcatraz បដិសេធផែនការរបស់លោក Trump ដើម្បីបើកពន្ធនាគារឡើងវិញ
2025/05/06 10:42:15 am        1
ការដំឡើងពន្ធរបស់លោក Trump លើខ្សែភាពយន្ត ធ្វើឱ្យឧស្សាហកម្មភាពយន្តអាមេរិក ភ័យព្រួយ
2025/05/06 10:35:28 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូណេស៊ីជាង៣៧ឆ្នាំ ចាប់តាំងពីចរចាស្វែងរកសន្តិភាពមក

2025/05/06 11:07:27 am
​ប៉ាគីស្ថានបាញ់សាកល្បងមីស៊ីល ឥណ្ឌាបញ្ជាឱ្យធ្វើសមយុទ្ធ ខណៈភាពតានតឹងកាស្មៀរមិនអន់ថយ
2025/05/06 10:53:32 am
​ភ្ញៀវទេសចរនៅលើកោះ Alcatraz បដិសេធផែនការរបស់លោក Trump ដើម្បីបើកពន្ធនាគារឡើងវិញ
2025/05/06 10:42:15 am
​ការដំឡើងពន្ធរបស់លោក Trump លើខ្សែភាពយន្ត ធ្វើឱ្យឧស្សាហកម្មភាពយន្តអាមេរិក ភ័យព្រួយ
2025/05/06 10:35:28 am
​លោក Trump ចុះហត្ថលេខាលើក្រឹត្យលើកទឹកចិត្តដល់ការផលិតឱសថ និងរឹតបន្តឹងលើការស្រាវជ្រាវ បង្កើតវីរុស
2025/05/06 10:32:05 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/02 02:40:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/03 09:43:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/05 01:50:17 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/05 07:21:57 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am