ប្រធានាធិបតីអ៊ុយក្រែន ថ្កោលទោសរុស្ស៊ីចំពោះការបន្តវាយប្រហារ ទោះបីជាមានការប្រកាសបទឈប់បាញ់ក៏ដោយ

2025/05/05 12:01:23 pm        61

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្កោលទោសរុស្ស៊ីចំពោះការបន្តវាយប្រហារប្រទេសរបស់លោក ទោះបីជាមានការអះអាងជាឯកតោភាគីដើម្បីអនុវត្តបទឈប់បាញ់នៅចុងសប្តាហ៍នេះក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយ រាយការណ៍ថា រុស្ស៊ីបានបើកការវាយប្រហារដោយយានដ្រូន កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយបានបង្កឱ្យមានអគ្គិភ័យនៅផ្សារទំនើប និងអគារខ្ពស់ក្នុងរដ្ឋធានីគីវ។ ក្នុងការវាយប្រហារនេះ មនុស្ស១១នាក់ក្នុងនោះកុមារពីរនាក់ បានរងរបួស។

ការវាយប្រហាររបស់រុស្សីលើតំបន់ភាគខាងកើតទីក្រុង Kharkiv និង Donetsk បានបណ្តាលឲ្យជនស៊ីវិលបួននាក់ស្លាប់។ លោក Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីបានប្រើប្រាស់យានដ្រូនវាយប្រហារជាង១.១៨០លើក និងទម្លាក់គ្រាប់បែកពីលើអាកាសស៊ីបគោលដៅ១.៣៦០គ្រាប់ ដើម្បីវាយប្រហារអ៊ុយក្រែន កាលពីសប្តាហ៍មុន។

លោក Zelenskyy បាននិយាយសំដៅទៅលើការប្រកាសជាឯកតោភាគីរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អំពីបទឈប់បាញ់រយៈពេលបីថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍។ វិមានក្រឹមឡាំង និយាយថា បទឈប់បាញ់នឹងប្រារព្ធខួប ៨០ឆ្នាំ ចាប់តាំងពីសហភាពសូវៀតទទួលបានជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។

លោក Zelenskyy និយាយថា ប្រជាជនរុស្ស៊ីកំពុងអំពាវនាវឱ្យមានបទឈប់បាញ់ ខណៈកំពុងវាយប្រហារអ៊ុយក្រែនជារៀងរាល់ថ្ងៃ។ លោក បានបញ្ជាក់ពីតម្រូវការសម្រាប់អ្វីដែលលោកហៅថា «បទឈប់បាញ់ពិតប្រាកដ»។ «ប្រសិនបើមានបទឈប់បាញ់ នោះពុំមែនសម្រាប់តែថ្ងៃឈប់សម្រាករបស់រុស្ស៊ីនោះទេ ប៉ុន្តែសម្រាប់រៀងរាល់ថ្ងៃ»។

អត្ថបទដែលទាក់ទង

ហ្វូងមនុស្ស នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស រីករាយនឹងការប្រារព្ធទិវាជ័យជម្នះអឺរ៉ុប
2025/05/06 11:37:37 am        1
ពលរដ្ឋទីក្រុង Lisbon មានភាពមិនច្បាស់លាស់ ខណៈយុទ្ធនាការបោះឆ្នោតនៅព័រទុយហ្គាល់ ចាប់ផ្តើម
2025/05/06 11:35:08 am        1
លោក Putin និយាយថា លោកខាងលិចព្យាយាមបង្ករឿងរុញឱ្យលោកប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន
2025/05/06 11:19:12 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វូងមនុស្ស នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស រីករាយនឹងការប្រារព្ធទិវាជ័យជម្នះអឺរ៉ុប

2025/05/06 11:37:37 am
​ពលរដ្ឋទីក្រុង Lisbon មានភាពមិនច្បាស់លាស់ ខណៈយុទ្ធនាការបោះឆ្នោតនៅព័រទុយហ្គាល់ ចាប់ផ្តើម
2025/05/06 11:35:08 am
​លោក Putin និយាយថា លោកខាងលិចព្យាយាមបង្ករឿងរុញឱ្យលោកប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន
2025/05/06 11:19:12 am
​លោកPutin បង្ខំចិត្តលុបចោលក្បួនដង្ហែទិវាជ័យជម្នះ នៅគ្រីម៉េ ព្រោះការវាយសន្ធាប់ដោយយានដ្រូនពីអ៊ុយក្រែន
2025/05/06 11:16:25 am
​សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូណេស៊ីជាង៣៧ឆ្នាំ ចាប់តាំងពីចរចាស្វែងរកសន្តិភាពមក
2025/05/06 11:07:27 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/02 02:40:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/03 09:43:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/05 01:50:17 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/05 07:21:57 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am