ចិនហួសចិត្តចំពោះការលាបពណ៌ដដែលៗពីអាមេរិក មកលើកម្ពុជាទាក់ទងនឹងមូលដ្ឋានសមុទ្ររាម

2021/12/10 06:56:24 pm        1.7 K

ភ្នំពេញ៖ មិត្តចិនបានសម្តែងការហួសចិត្ត និងជ្រេញចំពោះរដ្ឋាភិបាលអាមេរិក ដែលបានបន្តបង្ខូចឈ្មោះ លាបពណ៌មកលើប្រទេសកម្ពុជាច្រំដែលៗ ទាក់ទងនឹងទំនាក់ទំនងរវាងកម្ពុជានិងចិន ពិសេសការចោទប្រកាន់ អំពីវត្តមានកងទ័ពចិននៅកម្ពុជា។

នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា នាយប់ថ្ងៃទី៩ ខែធ្នូនេះ បានលើក​ឡើងថា ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសថា «អាមេរិក នឹងបន្ថែមវិធានការកំណត់ថ្មី​ឡើង​វិញ​លើការនាំចេញនូវប្រភេទទំនិញរសើបរបស់ខ្លួនមកកាន់កម្ពុជា និងព្រមទាំងមានការ​ហាមឃាត់​លក់អាវុធ ​និងសម្ភារយោធាដល់កម្ពុជា» ដោយក្រោមហេតុផលថា មានអំពើរំលោភបំពាន​សិទ្ធិ​មនុស្ស អំពើពុករលួយ និង​ការអនុញ្ញាត​បង្កើនវត្តមាន​យោធាចិនក្នុងប្រទេសកម្ពុជាជាដើម។

ចិន បានហៅការគំរាមកំហែងដាក់សម្ពាធ ​និងការដាក់ទណ្ឌកម្មមកលើកម្ពុជានេះ ថាជាទង្វើដែល​ប្រើ​អំណាចកៀប​សង្កត់​លើអ្នកដទៃយ៉ាងពិតប្រាកដ និងច្បាស់លាស់ ហើយបានល្មើសនឹងក្រម​ប្រតិបត្តិ​មូល​ដ្ឋាន នៃទំនាក់ទំនងអន្តរជាតិផងដែរ។

ផេកហ្វេសប៊ុកដដែល បានបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ថ្មីៗនេះ អាមេរិក បន្តបង្ខូចឈ្មោះ ​និងលាបពណ៌លើទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការរវាងចិន​ និងកម្ពុជា គំរាមកំហែងដាក់សម្ពាធ​ និងការដាក់ទណ្ឌកម្មមកលើកម្ពុជា។ នេះគឺជាទង្វើ ដែលប្រើអំណាចកៀប​សង្កត់​លើអ្នកដទៃយ៉ាងពិតប្រាកដ និងច្បាស់លាស់។ ​ទង្វើនេះ​ បានល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិផងដែរ។ ​ភាគីចិន ​ប្រឆាំងជាដាច់ខាតចំពោះទង្វើបែបនេះ»។

ប្រភពដដែលបានលើកឡើងទៀតថា ចិន និងកម្ពុជា គឺជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ ជាមិត្តដែកថែប និងជាសហគមន៍វាសនារួម។ ចំណងមិត្តភាពជាប្រពៃណី នៃ​ប្រទេស​ទាំងពីរ ឆ្លងកាត់ការសាកល្បងតាមគ្រប់រូបភាព ធ្វើឱ្យកាន់តែរឹងមាំ មិនអាចបំបែកបាន។ គំនិតអាក្រក់ប៉ុនប៉ងរបស់អាមេរិកលើទំនាក់ទំនងចិន ​និងកម្ពុជា​ នឹងទទួលបរាជ័យ ខណៈភាគីចិន គាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ​ក្នុងការការពារអធិបតេយ្យភាពជាតិ ​និងសេចក្តីថ្លៃថ្នូរនៃជាតិ និង​គាំទ្រ​ឈរជាមួយប្រជាជនកម្ពុជាជារៀងរហូត៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm