អ្នកដំណើរបានជាប់គាំង នៅអាកាសយានដ្ឋានទីក្រុង Tel Aviv បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ក្រុមហ៊ួទី

2025/05/05 07:03:59 pm        234

អាជ្ញាធរបាននិយាយថា អ្នកដំណើរជនជាតិអ៊ីស្រាអែលនិងបរទេសជាច្រើននាក់ បានជាប់គាំងខ្លួនកាលពីថ្ងៃអាទិត្យ ទី៤ ឧសភា នៅអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល ខណៈក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបនិងសហរដ្ឋអាមេរិក បានលុបចោលជើងហោះហើរជាច្រើនជើងសម្រាប់ជាច្រើនថ្ងៃបន្ទាប់ទៀត ក្រោយមីស៊ីលដែលត្រូវបានបាញ់ដោយក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ប្រទេស។

ក្រុមហ៊ុនអាកាសចរណ៍បរទេសជាច្រើន បានផ្អាកជើងហោះហើរទៅ និងមកពីទីក្រុង Tel Aviv ជាបន្តបន្ទាប់។ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីខែមករា ក្រុមហ៊ុនអាកាសចរណ៍បរទេស បានចាប់ផ្តើមបន្តជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីបានផ្អាកភាគច្រើនកាលពីឆ្នាំមុន ទោះបីជាមានសមត្ថភាពតិចជាងមុនក៏ដោយ។

ដោយអះអាងការទទួលខុសត្រូវចំពោះការវាយប្រហារដែលបានបញ្ជូនផ្សែងហុយទៅលើអាកាស និងបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកដំណើរនៅក្នុងចំណតអាកាសយានដ្ឋាននោះ អ្នកនាំពាក្យយោធារបស់ក្រុម ហ៊ួទី លោក Yahya Saree បាននិយាយថា អាកាសយានដ្ឋានសំខាន់របស់អ៊ីស្រាអែល «លែងមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសទៀតហើយ»។

ក្រុមហ៊ួទី ដែលគ្រប់គ្រងទឹកដីប្រទេសយេម៉ែន បានចាប់ផ្តើមដាក់គោលដៅលើអ៊ីស្រាអែល និងការដឹកជញ្ជូននៅសមុទ្រក្រហមនៅចុងឆ្នាំ២០២៣ ក្នុងអំឡុងពេលដំបូងនៃសង្រ្គាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីខែមីនា បានបញ្ជាឱ្យធ្វើការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងក្រុមហ៊ួទី ដើម្បីកាត់បន្ថយសមត្ថភាពរបស់ក្រុមនេះ និងរារាំងពួកគេមិនឱ្យដាក់គោលដៅលើការដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហម។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        10
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm