ប្រធាន គ.ជ.ប ស្នើឱ្យអាជ្ញាធរមូលដ្ឋានជំរុញពលរដ្ឋចូលរួមចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពទិន្នន័យ

2025/05/05 12:41:32 pm        134

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឱ្យអាជ្ញាធរមូលដ្ឋានជំរុញប្រជាពលរដ្ឋចូលរួមចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ដើម្បីធ្វើបញ្ជីបោះឆ្នោតកាន់តែធានាគុណភាព និងប្រសិទ្ធភាព។

ការអំពាវនាវរបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើឡើងនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីអញ្ជើញដឹកនាំសមាជិក និងមន្រ្តីជំនាញចុះពិនិត្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្នុងការិយាល័យចុះឈ្មោះបោះឆ្នោតសង្កាត់ចង្រែលើ និងសង្កាត់ចង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រយៈពេលប៉ុន្មានថ្ងៃនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេសបានដំណើរការទៅប្រក្រតី និងរលូន។ ឯកឧត្តម បានឱ្យដឹងថា គិតត្រឹមថ្ងៃនេះ តាមការិយាល័យចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេសមានប្រជាពលរដ្ឋចុះឈ្មោះថ្មីបានចំនួនជិត៣ម៉ឺននាក់។

ជាមួយនឹងតួលេខខាងលើ ឯកឧត្តម ប្រាជ្ញ ចន្ទ លើកឡើងថា បើធៀបនឹងផែនការប៉ាន់ស្មានសម្ទុះទាំងការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពទិន្ន័យជីវមាត្រស្ថិតក្នុងកម្រិតទាបនៅឡើយ។ ក្នុងន័យនេះ ឯកឧត្តម ប្រធាន គ.ជ.ប បានអំពាវនាវប្រជាពលរដ្ឋអញ្ជើញចូលរួមឱ្យបានគ្រប់ៗគ្នា ពិសេសអាជ្ញាធរឃុំ-សង្កាត់ និងមេភូមិសហការបន្ថែមទៀត ដើម្បីជំរុញឱ្យប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រកាន់តែច្រើន។

សូមជម្រាបថា ក្នុងការអនុវត្តដំណាក់កាលពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៥នេះ គ.ជ.ប បានយកចិត្តទុកដាក់ថែមទៀតលើការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រទាក់ទងនឹងភិនភាគ និងវ័យរបស់ប្រជាពលរដ្ឋនីមួយៗដែលមានការផ្លាស់ប្តូរ ទើបតម្រូវឱ្យប្រជាពលរដ្ឋធ្វើការថតរូប និងផ្តិតក្រយៅដៃឡើងវិញសម្រាប់តែប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតគិតចាប់ពីឆ្នាំ២០២៦មក។

ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ធ្វើឡើងរយៈពេល២៦ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ហើយប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យ និងចុះឈ្មោះបោះទៅតាមសាលាឃុំ-សង្កាត់ដែលខ្លួនរស់នៅក្នុងមូលដ្ឋាននីមួយៗ។ ក្នុងនោះ គ.ជ.ប បានប៉ាន់ស្មានផែនការនៃការចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួនជាង២២ម៉ឺននាក់ និងប្រជាពលរដ្ឋដែលត្រូវធ្វើទិន្នន័យជីវមាត្រសរុបចំនួនជាង៦លាននាក់៕

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូណេស៊ីជាង៣៧ឆ្នាំ ចាប់តាំងពីចរចាស្វែងរកសន្តិភាពមក
2025/05/06 11:07:27 am        1
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ
2025/05/06 09:53:57 am        1
ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការចម្រាញ់ប្រេងឆៅ នៅកម្ពុជា
2025/05/05 09:04:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្លុកអឺរ៉ុប ជំរុញអ៊ីស្រាអែល កុំឱ្យបង្កើនការវាយប្រហារយោធាទៅលើដែនដីហ្កាហ្សា

2025/05/06 11:49:56 am
​ប្រព័ន្ធប្រឆាំងមីស៊ីលប៉ាទ្រីយ៉ូត នឹងត្រូវបញ្ជូនពីអ៊ីស្រាអែល ទៅកាន់ប្រទេសអ៊ុយក្រែន
2025/05/06 11:47:23 am
​ហ្វូងមនុស្ស នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស រីករាយនឹងការប្រារព្ធទិវាជ័យជម្នះអឺរ៉ុប
2025/05/06 11:37:37 am
​ពលរដ្ឋទីក្រុង Lisbon មានភាពមិនច្បាស់លាស់ ខណៈយុទ្ធនាការបោះឆ្នោតនៅព័រទុយហ្គាល់ ចាប់ផ្តើម
2025/05/06 11:35:08 am
​លោក Putin និយាយថា លោកខាងលិចព្យាយាមបង្ករឿងរុញឱ្យលោកប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន
2025/05/06 11:19:12 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/02 02:40:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/03 09:43:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/05 01:50:17 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/05 07:21:57 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am