សមាជិកសភារដ្ឋកាលីហ្វ័រនីញ៉ា កំពុងប្រជែងដើម្បីសាងសង់វិទ្យាស្ថានសុខាភិបាលជាតិ (NIH) ផ្ទាល់ខ្លួន ខណៈរដ្ឋបាលសហរដ្ឋអាមេរិក បានជំរុញការកាត់ការផ្តល់មូលនិធិសហព័ន្ធយ៉ាងច្រើន ដែលអ្នកជំនាញបានព្រមានថា អាចធ្វើឲ្យជាប់គាំងនវានុវត្តន៍ ធ្វើឱ្យអន្តរាយដល់សេដ្ឋកិច្ច និងធ្វើឱ្យការខិតខំសម្រាប់ផ្នែកវេជ្ជសាស្រ្តនៅពេលអនាគត ជួបហានិភ័យ។

សមាជិកព្រឹទ្ធសភារដ្ឋកាលីហ្វ័រនីញ៉ា លោក Scott Wiener ដែលជាតាក់តែងសេចក្តីស្នើច្បាប់ បាននិយាយថា វិទ្យាស្ថានរដ្ឋកាលីហ្វ័រនីញ៉ាសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ(CISR) មានគោលបំណងការពារការស្រាវជ្រាវសំខាន់ៗលើជំងឺ បម្រែបម្រួលអាកាសធាតុ និងសុវត្ថិភាពឱសថ ខណៈជំនួយសហព័ន្ធលែងមាន។

ផែនការថវិកាចុងក្រោយរបស់រដ្ឋបាល ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ បានអំពាវនាវឱ្យមានការកាត់បន្ថយ២២,៦ភាគរយ ដែលសរុបជាទឹកប្រាក់ចំនួន១៦៣ពាន់លានដុល្លារអាមេរិកនៅក្នុងការចំណាយពុំមែនវិស័យការពារជាតិសម្រាប់ឆ្នាំសារពើពន្ធខាងមុខ។ ទីភ្នាក់ងារវិទ្យាសាស្ត្រ និងសុខាភិបាល ស្ថិតក្នុងចំណោមអ្នករងគ្រោះខ្លាំងបំផុតក្រោមផែនការនេះ។