ផ្នែកមួយចំនួននៃភាគខាងត្បូងអ៊ីស្រាអែល ត្រូវបានជន់លិចកាលពីថ្ងៃអាទិត្យ (០៤ ឧសភា) ស្របពេលមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកនៅពេលរសៀល ដែលនាំឱ្យមានការរំខានជាច្រើន ដោយនគរបាលបិទផ្លូវសំខាន់ៗដើម្បីបញ្ចៀសចរាចរ រួមទាំងច្រកចូលសំខាន់ៗទៅកាន់ទីក្រុង Eilat ភាគខាងត្បូង។

នៅទីក្រុង Dimona ភាគខាងត្បូង ព្យុះភ្លៀង និងផ្គររន្ទះដ៏កំណាចក៏នាំមកនូវសំណុំទឹកកកធ្លាក់ផងដែរ។ សេវាឧតុនិយមនិយាយថា គិតត្រឹមរសៀលថ្ងៃអាទិត្យ ដុំទឹកកកទំហំ ៣៤មីលីម៉ែត្រ បានធ្លាក់ចុះនៅលើតំបន់ Kibbutz Samar ហើយសំណុំទឹកកកទំហំតូចល្មម ១៧មីលីម៉ែត្រ បានធ្លាក់នៅតំបន់ Kibbutz Yotvata។

ទាំងនេះគឺជាបរិមាណដែលឃើញជាធម្មតាក្នុងរយៈពេលពេញមួយឆ្នាំ នេះបើយោងតាមកាសែត Maariv ។ នគរបាលបានដាស់តឿនសាធារណជនកុំឱ្យចូលទៅតំបន់ដែលមានទឹកជំនន់ ដោយសង្កត់ធ្ងន់ថា អាជ្ញាធរសូមហាមឃាត់អ្នកស្រុកមិនឱ្យចូលទៅជិត ឬឆ្លងកាត់ផ្លូវលិចទឹកឡើយ ព្រោះការធ្វើបែបនេះគឺជា "ការគំរាមកំហែងដល់អាយុជីវិត"៕
