ក្រុមធុរកិច្ចថៃបង្កើតបរិយាកាសជួបជុំគ្នា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា

2025/05/05 09:49:22 pm        346

ធុរកិច្ចមកពីប្រទេសថៃ និងតំណាងក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មនៅក្នុងព្រះរាជាចក្រកម្ពុជា បានជួបជុំសំណេះសំណាល ពិភាក្សា និងផ្លាស់ប្តូរនូវបទពិសោធន៍ រវាងគ្នាទៅវិញទៅមក ដើម្បីជំរុញបរិយាកាសវិយោគនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ដើម្បីចូលរួម ជំរុញដល់កំណើសេដ្ឋកិច្ចប្រទេសទាំងពីរផងដែរ។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា (TBCC) បានលើកឡើងក្នុងពិធីជួបជុំសំណេះ សំណាល និងពិសារអាហារសាមគ្គី (TBCC Get Together Part2, 2025) ដែលរៀបចំដោយសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា ទាក់ទិនកម្មវិធីជួបជុំ សំណេះសំណាល និងពិសារអាហារសាមគ្គី សមាគមបានរៀបចំឡើងជាច្រើនលើក មកហើយ ដោយកម្មវិធីនេះបានធ្វើឲ្យម្ចាស់សហគ្រាស អាជីវកម្ម មកពីក្រុមហ៊ុនផ្សេងៗ ដែលកំពុងវិនិយោគនៅព្រះរាជាណាចក្រ កម្ពុជា និងធុរកិច្ចថ្មីៗដែលទើបមកពីប្រទេសថៃ បានជួបជុំសំណេះសំណាល ដើម្បីបង្កើតភាពស្និតស្នាល ក៏ដូចជាការស្វែងរកដៃគូរ និងឱកាសវិនិយោគបន្ថែមនៅកម្ពុជា ដើម្បីជំរុញការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ប្រកបដោយបរិយាកាសរីកចម្រើន។

លោកស្រី លើកឡើងបន្ថែមថា ដោយមើលឃើញពីសក្តានុពល វិនិយោគិនថៃបានមកបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់ ជាក់ស្តែងមកដល់បច្ចុប្បន្ននេះ ឃើញថា មានក្រុមហ៊ុនថ្មីៗចូលមកវិនិយោគនៅកម្ពុជាជាច្រើន និងបានកំពុងជំរុញវិនិយោគបន្ថែម ក្រោមបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារបច្ចុប្បន្ន ក្នុងគោលដៅជំរុញការធ្វើអាជីវកម្មឲ្យកាន់តែរីក ចម្រើន ដើម្បីចូលរួមចំណែកដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការចូលចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ, បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឱ្យ ដឹងថា នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៥ នេះ ការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ មានទំហំទឹកប្រាក់ជិត ១ ១៥០ លានដុល្លារ កើនឡើងជាង ២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារថៃ មានចំនួនជាង ២៥៥ លានដុល្លារ និងការនាំចូលពីថៃមកកម្ពុជា មានចំនួនជិត ៩០០ លានដុល្លារ។ ចំណែកទាក់ទុនការវិនិយោគវិញ នៅក្នុងត្រី មាសទី១ ឆ្នាំ២០២៥នេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីបានចំនួន ១៧២ មានទុនវិនិយោគសរុប ប្រមាណ ២,៥ ពាន់លានដុល្លារអាម៉េរិក កើនឡើងចំនួន ៦៦ គម្រោង ខណៈទុនវិនិយោគក៏បានកើនឡើងប្រមាណ ៣០៥ លាន ដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        205
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        184
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm