វិស័យ​សារព័ត៌មាន​ត្រូវ​បាន​ចាត់ទុកជា​គន្លឹះ​នៃ​ភាព​ជោគជ័យ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2021/12/10 07:17:29 pm        63

​ស៊ី​ហ្គេម៖ វិស័យ​សារព័ត៌មានត្រូវបាន​ចាត់ទុកជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ រហូត​ត្រូវបាន​ឯកឧត្តម មី​កា​មិ ម៉ាសា​ហ៊ី​រ៉ុ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជាចាត់ទុកជា​គន្លឹះ​នៃ​ភាពជោគជ័យ ក្នុង​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ​ទៀតផង។​

​ការ​ថ្លែង​របស់​ឯកឧត្តម​ឯកអគ្គរាជទូតបានធ្វើ​ឡើង​ក្នុង​ពិធី​បិទ​វគ្គ​សិក្សា​ស្ដីពី «​តួនាទី​អ្នកសារព័ត៌មាន​កីឡា តាមរយៈ​បទពិសោធន៍​ជនជាតិ​ជប៉ុន​» កាលពី​ថ្ងៃទី​០៩ ខែធ្នូ​នេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ផងដែរ​។​ ​ដោយយោង​តាម​បទពិសោធន៍នៃ​ការធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​កនាទី​ក្រុង​តូ​ក្យូដែល​រៀបចំ​ដោយ​គ្មាន​អ្នកទស្សនា តែ​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ ឯកឧត្តម​ថា សុទ្ធតែ​មានការ​រួមចំណែក​ដ៏​ធំ​ពី​វិស័យ​សារព័ត៌មាន។ ហេតុនេះទើប​ឯកឧត្តម​ហ៊ាន​និយាយថា វិស័យ​សារព័ត៌មានគឺជា​គន្លឹះ​នៃ​ភាពជោគជ័យ​នៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ហើយ​ការនិយាយ​បែបនេះគឺ​មិនមែន​ជាការ​បំផ្លើស​ឡើយ។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ចំពោះ​ការរៀបចំ​វគ្គ​ដ៏​សំខាន់​នេះ ចំពេល​កម្ពុជា​ខ្វះខាត​ច្រើន​នូវ​អ្នកសារព័ត៌មាន​ជំនាញ​វិជ្ជាជីវៈ​កីឡា។ ដូច្នេះ​ឯកឧត្តម​រំពឹងថា វគ្គ​នេះនឹង​ផ្ដល់នូវ​អត្ថប្រយោជន៍​ច្រើន​សម្រាប់​អ្នកសារព័ត៌មាន​កីឡា​កម្ពុជា ក្នុងការ​អភិវឌ្ឍជំនាញ​វិជ្ជាជីវៈ​ជំនាញ​កីឡា ដើម្បី​រួមចំណែក​ផ្ដល់ព័ត៌មាន​កីឡា​ជូន​សារ​ធារ​ណ​ជន ​ប្រកបដោយ​គុណភាព​ជំនាញ​កីឡា​ពិ​ប្រាកដ ពិសេសរួម​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​គួរ​ដឹងថា វគ្គ​សិក្សា​នេះសហការ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អាស៊ី​មូលនិធិ​ជប៉ុន និង​ក្លិប​អ្នកកាសែត​កម្ពុជា ដោយ​ទទួលបាន​ការគាំទ្រ​ពេញទំហឹង​ពី​គណៈកម្មាធិការ​ជាតិ CAMSOC និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា ដែលមាន​សិក្ខាកាម​ចូលរួម​ជិត ១០០​នាក់។ វគ្គ​នេះបែង​ចែកជា ២​វគ្គ ដោយ​វគ្គ​ទី​១ សិក្សា​រយៈពេល ៤​ថ្ងៃពីថ្ងៃ​ទី​០១-០៤ ខែវិច្ឆិកា និង​វគ្គ​ទី​២ សិក្សា​ពីថ្ងៃ​ទី​០៦-០៩ ខែធ្នូ ឆ្នាំ​២០២១ នេះ​នៅ​ទីស្នាក់ការ NOCC៕

​អត្ថបទ លី ឈុន​ឡា​, រូបភាព គង់ ហន ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm