អ៊ីរ៉ង់អះអាងថា ខ្លួនបានបាញ់សាកល្បងមីស៊ីលថ្មីចម្ងាយ ១.២០០គីឡូម៉ែត្រ ដោយជោគជ័យ

2025/05/05 10:27:50 pm        54

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Aziz Nasirzadeh បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ IRIB TV ថា ប្រទេសអ៊ីរ៉ង់ បានបាញ់សាកល្បងមីស៊ីលបាលីស្ទីកថ្មី ដែលមានរយៈចម្ងាយ ១.២០០គីឡូម៉ែត្រ ដោយជោគជ័យ។

យោងតាមលោក បានឲ្យដឹងថា មីស៊ីលនេះ «ត្រូវបានបាញ់ចេញពីចម្ងាយជាង ១.២០០គីឡូម៉ែត្រ» ដោយវាអាចចាប់ និងវាយប្រហារចំគោលដៅបានយ៉ាងជាក់លាក់ ហើយអាចទប់ទល់នឹងការជ្រៀតជ្រែក   ពីសត្រូវ។

លោក Nasirzadeh បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មានឃ្លាំងផ្ទុកមីស៊ីលដ៏សំខាន់ ហើយបានត្រៀមរួចជាស្រេចក្នុងការប្រើប្រាស់ពួកវា «ដោយគ្មានការស្ទាក់ស្ទើរ» ក្នុងករណីមានការឈ្លានពាន។

កាលពីថ្ងៃទី ១៩ ខែមេសា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា អ៊ីស្រាអែលបានបង្ហាញដល់ សហរដ្ឋអាមេរិកនូវជម្រើសជាច្រើនសម្រាប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់។

កាលពីថ្ងៃទី ១៧ ខែមេសា សារព័ត៌មាន New York Times បានរាយការណ៍ដោយដកស្រង់ប្រភពថា អ៊ីស្រាអែល កំពុងរៀបចំវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងខែឧសភា ហើយត្រូវបានគេជឿជាក់ថា សហរដ្ឋអាមេរិក នឹងចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំការវាយប្រហារ និងការពារអ៊ីស្រាអែល ពីការវាយប្រហារសងសឹក ដែលអាចធ្វើឡើងដោយទីក្រុងតេអេរ៉ង់។ យោងតាមកាសែតនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្ដើមដំណោះស្រាយការទូតអំពីភាពខ្វែងគំនិតគ្នា ជាមួយអ៊ីរ៉ង់ ហើយកាលពីដើមខែមេសា បានជូនដំណឹងដល់អ៊ីស្រាអែលថា លោកនឹងមិនគាំទ្រប្រតិបត្តិការយោធាបែបនេះទេ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        67
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        58
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm