ការអនាម័យដៃត្រឹមត្រូវបានរួមចំណែកធ្វើឱ្យសិស្សនៅសាលារៀនបឋមសិក្សាចតុមុខមានសុខភាពល្អ

2025/05/05 10:30:06 pm        286

ការអនាម័យដៃត្រឹមត្រូវបានរួមចំណែកធ្វើឲ្យសិស្សនៅសាលារៀនបឋមសិក្សាចតុមុខ ក្នុង​រាជ​ធានីភ្នំពេញ មានសុខភាពល្អ ខណៈគណៈគ្រប់គ្រងសា​លា​បន្ត​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​កន្លែង​លាង​ដៃ​ឱ្យមានអនាម័យ និងអប់រំសិស្សពីអនាម័យដៃឱ្យបានស្អាត។

លោក សូ ធី នាយកសាលាបឋមសិក្សាចតុមុខ ស្ថិតនៅខណ្ឌដូនពេញ រាជធានីពេញ  នៅ​ថ្ងៃ​ទី០៥ខែឧសភា នេះ ដែលត្រូវនឹងថ្ងៃនៃទិវាអនាម័យដៃពិភពលោក បានប្រាប់BTVថា តាមការ​សង្កេត ក្នុងរយៈ ពេល៣ឬ៤ឆ្នាំចុងក្រោយនេះ សិស្សិសាលាបឋមសិក្សាចតុមុខ មានសុខភាពល្អ បន្ទាប់​ពីសាលារៀន បាន រៀបចំកន្លែងលាងដៃនឹងសាប៊ូជាប់ជាប្រចាំ និងបាន​កែ​លម្អ​កន្លែង​លក់​ចំណី​អាហារឲ្យមានអនាម័យ និង លក់ចំណីអាហារដែលមានសុវត្ថិភាព។

សិស្សបានលើកឡើងដែរថា ដោយគោរពតាមការណែនាំរបស់គ្រូ អ្នកគ្រូ និងម៉ាក់ប៉ា ពួក​គេ​តែង​តែ ​សម្អាតដៃជានិច្ចមុនពេលហូបចំណីអាហារ និងសម្អាត​អនាម័យ​នៅ​ក្នុង​បរិវេណ​សាលា​រៀន​ឲ្យ​ស្អាត តាមរយៈការទុកដាក់សំរាមត្រឹមត្រូវ ស្រោចទឹកផ្កា និងសម្អាតបន្ទប់ទឹកទៅតាមវេន ជា​ដើម​។

នៅឆ្នាំ២០២៥នេះ ទិវាអនាម័យដៃពិភពលោក ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ពេល​ខ្លះ​យើង​ប្រើ​ស្រោម​ដៃ ប៉ុន្តែត្រូវធ្វើអនាម័យដៃគ្រប់ពេល» ក្នុងគោលបំណងសំខាន់ៗ​ចំនួន​៣​រួម​មាន​៖ទី១​.​លើក​កម្ពស់ការអនុវត្តអនាម័យដៃឱ្យល្អប្រសើរ (ដោយប្រើបច្ចេកទេសសមស្រប និងយោងតាម WHO 5 Moments) និងពេលវេលា​សម្រាប់​ការ​ប្រើប្រាស់​ស្រោម​ដៃ​សម​ស្រប​នៅក្នុង​ដំណើរ​ការ​ការងារ​ថែ​ទាំសុខភាព ទី២.លើកកម្ពស់ការដាក់បញ្ចូលអនាម័យដៃនៅក្នុងយុទ្ធសាស្ត្រជាតិរបស់ IPC ក៏ដូចជានីតិវិធីប្រតិបត្តិស្តង់ដា (SOPs) នៅមូលដ្ឋានសុខាភិបាល ដោយ​អនុវត្ត​តាម​អនុសាសន៍​របស់ផែនការសកម្មភាពសកល និងក្របខណ្ឌត្រួតពិនិត្យ ២០២៤-២០៣០ របស់​អង្គ​ការ​សុខភាពពិភពលោក និង​ទី៣.​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​ប្រើ​ប្រាស់​ស្រោម​ដៃ​មិន​ចាំ​បាច់​ដែល​ប៉ះពាល់ដល់បរិស្ថាន និងអាកាសជាពិសេសការបោះចោលសំណល់ស្រោមដៃ៕ អត្ថបទ៖ ទូច សោភ័ណ 


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        93
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        195
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm