កម្ពុជា​ចំណាយ​ថវិកា​សម្រាប់​ជំនួយ​សង្គម ​លើ​ផែន​ការដែល​បាន​គ្រោង​ទុក

2021/04/27 09:59:58 am        33

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ចំណាយ​ថវិកា​ សម្រាប់​ជំនួយ​សង្គម ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៨៥៧ ​ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង ​១៦៧% ពោល​គឺ​លើស​ផែនការ​ដែល​បាន​គ្រោងទុក​ ក្នុង​គោលដៅ​ លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​ក្រីក្រ​ និង​ងាយ​រងគ្រោះ ដើម្បី​ពង្រឹង​សមត្ថភាព​ប្រជាពលរដ្ឋ​ទាំងនោះ ​រក្សាបាន​នូវ​ស្ថិរភាព​ប្រាក់ចំណូល ក្នុង​ស្ថានភាព​សេដ្ឋកិច្ច ដែល​មាន​ការប្រកួតប្រជែង​ខ្លាំង​។

តាម​របាយការណ៍​ស្ថិតិ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល​ថ្នាក់ជាតិ ប្រចាំខែ កក្កដា ឆ្នាំ ២០២០ បានបង្ហាញ​ឲ្យ​ដឹងថា ​ពាក់ព័ន្ធ​អត្ថប្រយោជន៍​ជំនួយ​សង្គម ដោយ​កម្ពុជា​ក៏​ដូច​ពិភពលោក​កំពុង​រង​នូវ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​–១៩ នេះ​, គិត​ត្រឹម​រយៈពេល ៧​ខែ ដើម​ឆ្នាំ​២០២០ នេះ ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​សរុប​ជាង ៨៥៧ ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង ១៦៧% នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២០​ ក្នុងនោះ​បើ​គិត​ក្នុង​រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំ​២០១៩ ​បាន​ចំណាយ​ថវិកា​ ប្រមាណ​ជាង ២៣០ ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង​ ៤៥% ប៉ុណ្ណោះ ។

ទាក់ទង​និង​ការ​ចំណាយ​ថវិកា​ សម្រាប់​ជំនួយ​សង្គម​នេះ ក្នុងនោះ​នៅក្នុង​ខែ មករា ចំណាយ​ប្រមាណ​ជិត ៤០០ លាន​រៀល​, ខែ កុម្ភៈ ជាង ៣ ប៊ី​លាន​រៀល​, ខែ មីនា ជាង ២៩ ប៊ី​លាន​រៀល​, ខែ មេសា ជាង ១៤៥ ប៊ី​លាន​រៀល​, ខែ ឧសភា ជាង ៣៧ ប៊ី​លាន​រៀល​, ខែ មិថុនា​ ជិត ៥៥០ ប៊ី​លាន​រៀល និង​ក្នុង​ខែ កក្កដា ​មាន​ចំនួន​ជាង ៩១ ប៊ី​លាន​រៀល សរុប​ទាំង​មាន​ទំហំ​ទឹកប្រាក់​ជាង ​៨៥៧ ប៊ី​លាន​រៀល ។

សូមបញ្ជាក់ថា​ ៖ សម្រាប់​ការ​ចំណាយ​ថវិកា​ ​ជំនួយ​សង្គម គឺជា​កម្មវិធី​គាំទ្រ​ដល់​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ជា​អាទិភាព​របស់​កម្ពុជា ​រួមមាន ​៖ កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន ​ការកាត់បន្ថយ​ភាព​ក្រីក្រ និង​ពិពិធ​កម្ម​សេដ្ឋកិច្ច​។ វត្តមាន​របស់​ប្រព័ន្ធ​ជំនួយ​សង្គម រួមចំណែក​ក្នុង​ការ​ជំរុញ​កំណើន​ផលិតភាព​ក្នុង​សេដ្ឋកិច្ច ​តាមរយៈ​ការផ្លាស់ប្តូរ​ជីវភាព​របស់​ប្រជាជន​ក្រីក្រ ​និង​ងាយ​រងគ្រោះ ​ទៅជា​ប្រជាជន​ដែល​មាន​ចំណូល​សមរម្យ ពោលគឺ​ការ​បង្វែរ​ក្រុម​ប្រជាជន​នៃ​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទៅក្នុង​ប្រព័ន្ធ​។ កម្មវិធី​ក្នុង​ប្រព័ន្ធ​ជំនួយ​សង្គម ផ្តោតលើ​ការ​ផ្តល់​ការ​គាំពារ​ដល់​ប្រជាជន​ក្រីក្រ​និង​ងាយ​រងគ្រោះ ​ក្នុងនោះ​ត្រូវបាន​បែងចែក​ជា​បី​ក្រុម​គឺ (១) ​ប្រជាជន​ដែល​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ (២) ប្រជាជន​រស់នៅ​ក្បែរ​បន្ទាត់​នៃ​ភាពក្រីក្រ ​ដែល​មានការ​ប្រឈម​ខ្ពស់​ពេល​មាន​វិបត្ដិ​ និង (៣) ប្រជាជន​ដែល​ងាយ​រងគ្រោះ ដែល​រួមមាន ​៖ ទារក​និង​កុមារ ស្ត្រី​មាន​ផ្ទៃពោះ គ្រួសារ​ដែល​ខ្វះ​អាហារូបត្ថម្ភ ជន​ពិការ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង ជាពិសេស​ប្រព័ន្ធ​ជំនួយ​សង្គម​ គឺ​ការឆ្លើយតប​នឹង​គ្រោះអាសន្ន​ជាដើម ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm