សន្ទុះប្រឆាំងលោក Trump ក្លាយជានិន្នាការថ្មី ក្នុងការបោះឆ្នោតសកល

2025/05/05 10:45:16 pm        58

កត្តារបស់លោក Donald Trump កំពុងជះឥទ្ធិពលដល់នយោបាយពិភពលោក ពោលគឺដល់ការបោះឆ្នោត ក្នុងពេលតែមួយ ដែលមិនស្របតាមការចង់បានរបស់លោកប្រធានាធិបតីអាមេរិកនោះឡើយ។

សម្រាប់ការបោះឆ្នោតសំខាន់ៗ នៅប្រទេសកាណាដា និងអូស្ត្រាលី ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ ក្រុមកណ្តាលនិយម បានឃើញជោគវាសនារបស់ពួកគេរស់រានឡើងវិញ ខណៈពេលដែលគណបក្សដែលបានសម្របតាមគោលនយបាយធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀត (Make America Great Again) បានបរាជ័យ។

លោកប្រធានាធិបតីអាមេរិក Trump បានឡើងកាន់អំណាចត្រឹមតែ ៣ខែប៉ុណ្ណោះ ប៉ុន្តែគោលនយោបាយរបស់លោក ក្នុងនោះរួមទាំងការដំឡើងពន្ធ និងផ្ដល់ការរំខានសម្ព័ន្ធមិត្ត បានជះឥទ្ធិពលគ្រប់ទិសទីរួចហើយដល់សមរភូមិនយោបាយក្នុងប្រទេស នៅជុំវិញពិភពលោក។ បើទោះបីជាវាឆាប់ពេកដែលមិនអាចនិយាយបានថា កម្លាំងប្រឆាំងលោក Trump កំពុងតែកើនឡើងទូទាំងពិភពលោកក៏ដោយ ក៏វាច្បាស់ណាស់ថា អ្នកបោះឆ្នោតមានលោក Trump ក្នុងគំនិតរបស់ពួកគេ នៅពេលពួកគេសម្រេចចិត្តទម្លាក់សន្លឹកឆ្នោតទៅក្នុងធុង។

នៅក្នុងប្រទេសអូស្ត្រាលី មុនពេលលោក Trump ចូលកាន់តំណែង គណបក្សកាន់អំណាចកណ្តាល-ឆ្វេងនិយម មានសភាពអន់ថយ ហើយហាក់ដូចជា កំពុងត្រៀមបាត់បង់អំណាចទៀតផង។ អ្នកនាំមុខគេក្នុងការស្ទង់មតិ គឺគណបក្សអភិរក្សនិយម ដែលមេដឹកនាំនៃបក្សទាំងនោះ បានសម្របតាមយុទ្ធសាស្ត្រនយោបាយរបស់លោក Trump ទាំងរចនាប័ទ្ម និងខ្លឹមសារ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីការវិលទៅកាន់អំណាចរបស់លោក Trump សេណារីយ៉ូនយោបាយរបស់កាណាដា និងអូស្ត្រាលី បានផ្លាស់ប្តូរតាមរបៀបដូចគ្នា ដោយក្រុមកាន់អំណាចកណ្តាល-ឆ្វេងនិយម បានឡើងប្រជាប្រិយភាពលើក្រុមប្រឆាំងអភិរក្ស ហើយបានបន្តដោយជ័យជម្នះ។ មេដឹកនាំអភិរក្សរបស់ប្រទេសទាំង២ មិនត្រឹមតែចាញ់ការបោះឆ្នោតប៉ុណ្ណោះទេ តែពួកគេថែមទាំងបាត់បង់អាសនៈ នៅក្នុងសភាទៀតផង។

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានធ្វើយុទ្ធនាការជាមួយនឹងសារយ៉ាងច្បាស់លាស់ប្រឆាំងលោក Trump ដោយយកការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក ចំពោះកាណាដាជាបេះដូងនៃយុទ្ធនាការរបស់លោក។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese មិនបានធ្វើដូច្នេះទេ។ ប៉ុន្តែមេដឹកនាំទាំង ២រូប បានប្រឆាំងនឹងលោក Trump៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm