អាមេរិកនឹងបញ្ជូនអាវុធបន្ថែមទៀតទៅអ៊ុយក្រែន

2025/05/05 10:47:35 pm        71

សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីលោក Donald Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយទីក្រុងគីវ ហើយបានគំរាមដើរចេញពីក្នុងដំណើរការចរចាសន្តិភាព។

បើយោងតាមមន្ត្រី ៤រូប បានឲ្យដឹងថា ប្រព័ន្ធការពារ Patriot មួយគ្រឿង នឹងត្រូវបានធ្វើបម្លាស់ទីពីប្រទេសអ៊ីស្រាអែល បន្ទាប់ពីបានជួសជុលហើយ ខណៈដែលប្រព័ន្ធទី២ អាចត្រូវបានបញ្ជូនដោយប្រទេសអាល្លឺម៉ង់ ឬក្រិក។

គួររំលឹកថា លោក Trump បានផ្អាកការបញ្ជូនជំនួយផ្នែកយោធាទាំងអស់ទៅកាន់អ៊ុយក្រែន បន្ទាប់ពីមានជម្លោះជាមួយលោក Volodymyr Zelensky នៅក្នុងការិយាល័យប្រធានាធិបតី Oval។ ប៉ុន្តែចាប់តាំងពីពេលនោះមក លោកមានការខកចិត្តជាមួយនឹងការបដិសេធរបស់លោក Vladimir Putin ក្នុងការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ហើយបានដកខ្លួនចេញពីការចរចាសន្តិភាពជាផ្លូវការ។

តែយ៉ាងណាក្ដី មន្ត្រីដែលនិយាយទៅកាន់សារព័ត៌មាន New York Times បានបដិសេធមិនបញ្ជាក់ថា តើការដឹកជញ្ជូនដែលបានស្នើឡើង បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរវិធីសាស្រ្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែនដែរ ឬទេ។

កាលពីឆ្នាំមុន លោក Zelensky បានស្នើឲ្យសម្ព័ន្ធមិត្តលោកខាងលិចយ៉ាងហោចណាស់មានប្រព័ន្ធការពារ Patriot ចំនួន ៧គ្រឿង ដើម្បីការពារទីក្រុងនានារបស់អ៊ុយក្រែនពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។ ទីក្រុងគីវមានប្រព័ន្ធការពារ ៨គ្រឿង ប៉ុន្តែបច្ចុប្បន្នមានតែ ៦គ្រឿងប៉ុណ្ណោះដែលកំពុងដំណើរការ ខណៈដែល ២គ្រឿង ត្រូវបានគេរាយការណ៍ថា កំពុងត្រូវបានគេកែលម្អឲ្យកាន់តែទំនើប៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        327
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        326
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm