មេដឹកនាំក្នុងតំបន់៖ សង្រ្គាមនៅតំបន់ Transnistria មានន័យថា ជាជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ

2025/05/05 10:57:53 pm        115

លោក Vadim Krasnoselsky ប្រធានាធិបតីនៃសាធារណរដ្ឋត្រែននីស្ទ្រា (Transnistria) ដែលគ្មានការទទួលស្គាល់បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ថា ជម្លោះប្រដាប់អាវុធនៅតំបន់Transnistria នឹងមានន័យថា ជាការប្រឈមមុខគ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។

«សង្រ្គាមនៅតំបន់់ Transnistria មានន័យថា ជាជម្លោះផ្ទាល់រវាងរុស្ស៊ី និងណាតូ។ ខ្ញុំមិនមានការសង្ស័យបន្តិចអំពីវាទេ។ អ្វីគ្រប់យ៉ាង គឺមានការពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធនៅទីនេះ។ ទាំងប្រទេសរូម៉ានី ដែលជាសមាជិកណាតូ និងសហព័ន្ធរុស្ស៊ី មានផលប្រយោជន៍ នៅទីនេះ»។

លោក Krasnoselsky បានចង្អុលបង្ហាញថា៖«មានពលរដ្ឋរុស្ស៊ី ២២០.0000នាក់ រស់នៅទីនេះ។ កងរក្សាសន្តិភាពរុស្ស៊ី កំពុងបំពេញបេសកកម្ម នៅទីនេះ ដោយផ្អែកលើអាណត្តិអន្តរជាតិ ដែលផ្តល់សិទ្ធិឲ្យពួកគេ ដើម្បីការពារខ្លួន និងប្រជាជនក្នុងតំបន់នេះ ដោយមិនគិតពីសញ្ជាតិនោះទេ។ នេះគឺជាមូលហេតុដែលអ្នកដែលនិយាយអំពីការបង្កហេតុដែលអាចកើតមាន ដែលហៅថា ជាជំនួយដល់ប្រទេសម៉ុលដាវី នៅក្នុងតំបន់ Transnistria តាមពិត គឺគ្រាន់តែរុញច្រានប្រទេសម៉ុលដាវីឆ្ពោះ ធ្លាក់ទៅក្នុងភាពវឹកវរ    អណ្តាតភ្លើងនៃសង្រ្គាម និងការបង្ហូរឈាម» ដោយអត្ថាធិប្បាយអំពីសំណើរបស់អ្នកនយោបាយអ៊ុយក្រែនមួយចំនួនសម្រាប់កងទ័ពអ៊ុយក្រែន ដើម្បីជួយទីក្រុង Chisinau ដោះស្រាយបញ្ហានេះ ដែលលោកនាយករដ្ឋមន្ត្រី Dorinov បានច្រានចោល នាពេលមុននេះ។

មេដឹកនាំនៃសាធារណរដ្ឋត្រែននីស្ទ្រារូបនេះ បាននិយាយថា ប្រហែលជាសង្គ្រាមនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់នរណាម្នាក់ ក្នុងរយៈពេលខ្លី ប៉ុន្តែខ្ញុំមិនគិតថា ប្រទេសម៉ូលដាវី នឹងទទួលបានអត្ថប្រយោជន៍ពីវានោះទេ។ នេះគឺជាមូលហេតុដែលលោក Recean បាននិយាយយ៉ាងត្រឹមត្រូវ ហើយខ្ញុំគាំទ្រលោក ក្នុងរឿងនេះ ដែលបញ្ហាទាំងអស់រវាងម៉ូលដាវី និងត្រែននីស្ទ្រា ត្រូវតែដោះស្រាយដោយសន្តិវិធីតែប៉ុណ្ណោះ។ យើងបានឃើញការវិវឌ្ឍដ៏បង្ហូរឈាមរួចហើយ ហើយយើងមិនត្រូវត្រឡប់ទៅរកភាពវឹកវរបែបនោះទេ។ 

លោក Krasnoselsky បានសង្កត់ធ្ងន់ថា សាធារណរដ្ឋត្រែននីស្ទ្រា មិនដែលគំរាមកំហែងនរណាម្នាក់ ហើយក៏មិនមែនជាប្រភពនៃអរិភាពយោធាដែរ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm