លោក Trump បញ្ជាក់ថា លោកបានស្នើបញ្ជូនទាហានអាមេរិកទៅម៉ិកស៊ិក ដើម្បីជួយប្រយុទ្ធជាមួយក្រុមឧក្រិដ្ឋកម្ម

2025/05/05 10:59:41 pm        56

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (ទី៤ ខែឧសភា) បានបញ្ជាក់ថា លោកបានស្នើបញ្ជូនទាហានអាមេរិកទៅកាន់ប្រទេសម៉ិកស៊ិក ដើម្បីជួយប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum ប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ជាការផ្តល់ជូនដែលលោកស្រី Sheinbaum បានបង្ហាញកាលពីថ្ងៃសៅរ៍ ហើយបាននិយាយថា លោកស្រីបានបដិសេធ។

អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One នៅពេលលោកត្រលប់ពីរដ្ឋ Florida ទៅទីក្រុងវ៉ាស៊ីនតោន លោក Trump បានប្រាប់ថា លោកបានស្នើឡើងដោយសារតែក្រុមជួញដូរគ្រឿងញៀន គឺជា «មនុស្សអាក្រក់» ដែលទង្វើរបស់ពួកគេបានបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់សា្លប់។ លោកបាននិយាយថា៖ «ប្រសិនបើម៉ិកស៊ិកចង់បានជំនួយប្រយុទ្ធប្រឆាំងជាមួយក្រុមឧក្រិដ្ឋកម្មនេះ ខ្ញុំមានក្ដីរីករាយក្នុងការចូលទៅជួយ»។

នៅពេលត្រូវបានសួរថា តើលោកខកចិត្តទេ ដែលលោកស្រី Sheinbaum បានបដិសេធសំណើនេះ លោក Trump បានឆ្លើយថា៖ «ខ្ញុំគិតថា លោកស្រី គឺជាស្ត្រីគួរឲ្យស្រឡាញ់។ ប្រធានាធិបតីម៉ិកស៊ិក គឺជាស្ត្រីគួរឲ្យស្រឡាញ់ ប៉ុន្តែលោកស្រីខ្លាចក្រុមឧក្រិដ្ឋកម្មដែលលោកស្រីមិនអាចសូម្បីតែគិតឲ្យបានច្បាស់លាស់»។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក លោកស្រី Sheinbaum បានច្រានចោលការស្នើរបស់លោក Trump ដោយផ្ដល់ហេតុផលថា «អធិបតេយ្យភាពមិនមែនសម្រាប់លក់នោះទេ»។ ការអត្ថាធិប្បាយរបស់លោកបានឆ្លើយតបទៅនឹងសំណួរ អំពីរបាយការណ៍របស់សារព័ត៌មាន Wall Street Journal ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី២ ខែឧសភា ដែលបានលើកឡើងថា លោក Trump កំពុងដាក់សម្ពាធដល់ម៉ិកស៊ិកឲ្យអនុញ្ញាតឲ្យមានការចូលរួមកាន់តែស៊ីជម្រៅរបស់យោធាអាមេរិកប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរឆ្លងកាត់ព្រំដែនរួម៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm