ថ្ងៃនេះ មានហេតុការណ៍អគ្គិភ័យពីរករណីក្នុងរាជធានី បំផ្លាញផ្ទះពលរដ្ឋជិត១០០ខ្នង

2021/12/10 07:45:22 pm        389

ភ្នំពេញ៖ នគរបាលបានឱ្យដឹងថា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ មាន​គ្រោះ​អគ្គិភ័យ​ចំនួន២លើក បានឆាបឆេះផ្ទះប្រជាពលរដ្ឋ។ គ្រោះអគ្គិភ័យលើកទី១ បានកើត​ឡើងនៅ​វេលាម៉ោង៦ និង៣០នាទីព្រឹក ត្រង់តំបន់សំណង់មិនរៀបរយស្របតាមផ្លូវរថភ្លើង ស្ថិតក្នុងក្រុម៣៤ ក្រុម​៣៥ និងក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ​ខណ្ឌដូនពេញ។ អគ្គិភ័យនេះបានឆាបឆេះរយៈពេល​ជិត​២ម៉ោង និងបានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋសរុបចំនួន ៨០ខ្នងផ្ទះ ដោយមិនមានគ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ។​ គ្រោះអគ្គីភ័យនេះ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី។

នគរបាលបន្ថែមថា ក្រោយមកនៅវេលាម៉ោង៨ និង១៥នាទីព្រឹកថ្ងៃដដែលនេះ គ្រោះអគ្គិភ័យ​មួយលើក​ទៀត​បានកើតឡើងនៅតំបន់សំណង់មិនរៀបរយជាប់មាត់ទន្លេសាប ​ក្បែរផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ​ខណ្ឌឫស្សីកែវ ដោយបានបំផ្លិចបំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន១៧ខ្នងផ្ទះ ​ហើយគ្រោះអគ្គិភ័យនេះ ក៏បណ្ដាលមកពីឆ្លងចរន្តអគ្គិភ័យដែរ ។

សមត្ថកិច្ច បានឱ្យដឹងទៀតថា គ្រោះអគ្គិភ័យលើកទី២នេះ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ។ គ្រោះអគ្គីភ័យទាំង២លើកនេះ​ នគរបាលបង្ការ និងពន្លត់អគ្គិភ័យ ​និងក្រុមហ៊ុន​ឯកជន​ជា​ច្រើន​បាន​ចេញ​រថយន្តពន្លត់អគ្គិភ័យបាញ់​ទឹក​អន្តរាគមន៍ជា​បន្តបន្ទាប់ផងដែរ៕

អត្ថបទ៖ ក្រុមសន្តិសុខ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm