លោក Pistorius នឹងនៅតែជារដ្ឋមន្ត្រីការពារជាតិ សម្រាប់រដ្ឋាភិបាលចម្រុះអាល្លឺម៉ង់ថ្មី

2025/05/06 01:26:13 am        176

គណបក្សប្រជាធិបតេយ្យសង្គម (SPD) របស់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទ (ទី៥ ខែឧសភា) នេះ បានបញ្ជាក់ថា លោក Boris Pistorius នឹងនៅតែជារដ្ឋមន្ត្រីក្រសួងការពារជាតិ ខណៈដែលពួកគេបានប្រកាសពីការតែងតាំងរបស់ពួកគេ សម្រាប់រដ្ឋភិបាលចម្រុះថ្មីរបស់គណបក្ស ជាមួយនឹងក្រុមអភិរក្សនិយមដែលគ្រោងស្បថចូលកាន់តំណែង ក្នុងសប្តាហ៍នេះ។

លោក Pistorius ដែលជាអ្នកនយោបាយដ៏មានប្រជាប្រិយបំផុតរបស់ប្រទេសអាល្លឺម៉ង់ គឺជារដ្ឋមន្ត្រីរបស់គណបក្ស SPD តែមួយរូបគត់ដែលនឹងរក្សាតួនាទីរបស់លោក នៅក្នុងរដ្ឋាភិបាលចម្រុះថ្មី បន្ទាប់ពីបក្ស SPD ទទួលបានលទ្ធផលអាក្រក់បំផុតមិនធ្លាប់មាន នៅក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៣ ខែកុម្ភៈ។

បក្ស SPD បានឲ្យដឹងរួចហើយកាលពីសប្តាហ៍មុនថា សហមេដឹកនាំរបស់ខ្លួន គឺលោក Lars Klingbeil អាយុ ៤៧ឆ្នាំ នឹងចូលកាន់តំណែងក្នុងក្រសួងហិរញ្ញវត្ថុដ៏សំខាន់ ខណៈពេលដែលខ្លួនបានតែងតាំងអតីតប្រធានសភា Bundestag លោក Baerbel Bas វ័យ៥៧ឆ្នាំ នៅថ្ងៃចន្ទនេះឲ្យកាន់តំណែងជារដ្ឋមន្ត្រីការងារ។ រដ្ឋាភបាលចម្រុះនេះ គ្រោងនឹងស្បថចូលកាន់តំណែង នៅថ្ងៃអង្គារ ដោយលោលលោក Friedrich Merz ធ្វើជាអធិការបតីថ្មី បន្ទាប់ពីគណបក្សអភិរក្សនិយមរបស់លោកបានឈ្នះការបោះឆ្នោតកាលពីខែកុម្ភៈ។

ភាគីទាំង២ មានបំណងស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប ខណៈដែលសង្គ្រាមពាណិជ្ជកម្មសកលដែលបង្កឡើងដោយការការដំឡើងពន្ធនាំចូលដ៏ធ្ងន់ធ្ងររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គំរាមកំហែងដល់ឆ្នាំនៃការមានឱនភាពសេដ្ឋកិច្ចមួយផ្សេងទៀត ក៏ដូចជាការបង្កើនការចំណាយលើវិស័យការពារជាតិ ស្របពេលមានភាពតានតឹងនៅក្នុងសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិក គឺអង្គការណាតូ (NATO)៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        1
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        21
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm