អ្នកសរសេរប្លុករុស្ស៊ី៖ អ៊ុយក្រែនវាយប្រហារតំបន់ Kursk របស់រុស្ស៊ី

2025/05/06 02:57:20 am        253


បើយោងតាមអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ី បានឲ្យដឹងថា នៅថ្ងៃចន្ទ (ទី៥ ខែឧសភា) នេះ កងកម្លាំងអ៊ុយក្រែន បានវាយប្រហារតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី ដោយបានបាញ់មីស៊ីល សម្រុកចូលតាមព្រំដែន ហើយបន្ទាប់មកឆ្លងកាត់វាលមានគ្រាប់មីនដោយប្រើរថយន្តពិសេស។

ឧត្តមសេនីយ៍ជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយកាលពីខែមុនថា កងទ័ពអ៊ុយក្រែនត្រូវបានវាយឲ្យដកចេញពីតំបន់ Kursk ដោយបញ្ចប់ការលុកលុយដ៏ធំបំផុត នៅក្នុងដែនដីរុស្ស៊ី គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយថា រុស្ស៊ីកំពុងបង្កើតតំបន់ទ្រនាប់ នៅក្នុងតំបន់ជិតខាង Sumy របស់ប្រទេសអ៊ុយក្រែន។

អ្នកសរសេរប្លុកសង្គ្រាមឈ្មោះ «RVvoenkor» បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «សត្រូវបានបំផ្ទុះស្ពានដោយគ្រាប់រ៉ូកែត នាពេលយប់ ហើយបានបើកការវាយប្រហារជាមួយក្រុមពាសដែក នាពេលព្រឹក។ រថយន្តបោសសម្អាតគ្រាប់មីន បានចាប់ផ្តើមឆ្លងកាត់វាលគ្រាប់មីន ហើយតាមមកដោយរថពាសដែកដែលមានកងទ័ព។ មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានកើតឡើងនៅព្រំដែន»។

ការវាយប្រហាររបស់អ៊ុយក្រែននៅទីក្រុង Kursk ត្រូវបានរាយការណ៍ដោយអ្នកសរសេរប្លុករុស្ស៊ីជាច្រើននាក់ផ្សេងទៀត ក្នុងនោះរួមទាំងប្លុកដែលមានរហស្សនាម «The Archangel of Special Forces» និងពីអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមទូរទស្សន៍រដ្ឋរុស្ស៊ី គឺលោក Alexander Sladkov។

ភ្លាមៗ មិនទាន់មានការអត្ថាធិប្បាយអ្វីឡើយទាំងពីរុស្ស៊ី ឬអ៊ុយក្រែន ប៉ុន្តែអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ី បានចេញផ្សាយផែនទីបង្ហាញពីកងកម្លាំងអ៊ុយក្រែនដែលកំពុងព្យាយាមឆ្លងចូលព្រំដែនរុស្ស៊ី នៅទីតាំងចំនួន២ ឆ្ពោះទៅរកតំបន់ទីក្រុង Tyotkino៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        49
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm