លោក Netanyahu ប្ដេជ្ញាពង្រីកសង្រ្គាម និងរុញប្រជាជនហ្កាហ្សាឲ្យផ្លាស់ទីលំថ្មីក្នុងប្រតិបត្តិការកម្ទេចក្រុមហាម៉ាស

2025/05/06 05:05:00 pm        177

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការវាយលុកថ្មីនៅក្នុងតំបន់ ហ្កាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ នឹងក្លាយជាប្រតិបត្តិការយោធាដ៏ខ្លាំងក្លាមួយ ក្នុងគោលបំណងកម្ចាត់ក្រុមហាម៉ាស។

នៅក្នុងសារវីដេអូជាភាសាហេប្រ៊ូលើបណ្ដាញសង្គម X ដោយនិយាយទៅកាន់ផែនការដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីសន្តិសុខ ដើម្បីពង្រីកការវាយលុកនៅដែនដីហ្កាហ្សានោះ លោក Netanyahu បាននិយាយកាលពីថ្ងៃចន្ទថា ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា នឹងត្រូវបានផ្លាស់ប្តូរទីតាំងក្នុងហេតុផលសម្រាប់ការពារខ្លួន។

១៨ខែនៃការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៥២.០០០នាក់ក្នុងតំបន់ហ្កាហ្សា រួមទាំងកុមាររាប់ពាន់នាក់ និងមនុស្សជិត១២០.០០០នាក់ផ្សេងទៀតរងរបួស។

លោក Netanyahu ក៏បាននិយាយដែរថា ទាហានអ៊ីស្រាអែលនឹងមិនចូលទៅក្នុងតំបន់ហ្កាហ្សា បើកការវាយឆ្មក់ ហើយបន្ទាប់មកដកថយមកបវិញនោះឡើយ។ លោកបានថ្លែងថា បំណងគឺផ្ទុយពីនោះទាំងស្រុង។

ការលើកឡើងរបស់លោកធ្វើឡើងទន្ទឹមនឹងក្រុមមេដឹកនាំនយោបាយ និងយោធារបស់អ៊ីស្រាអែល បានអនុម័តផែនការពង្រីកការវាយលុកនៅតំបន់ហ្កាហ្សា។ 

គណៈរដ្ឋមន្ត្រីរបស់លោក Netanyahu បានអនុម័តជាឯកច្ឆ័ន្ទនូវផែនការដើម្បីកោះហៅក្រុមទាហាន      បម្រុង និងដាក់ពង្រាយយោធាអ៊ីស្រាអែលទទួលបន្ទុកគ្រប់គ្រងអាហារ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀតដល់ប្រជាជនចំនួន២,៣លាននាក់ ដែលកំពុងរងទុក្ខក្រោមការបិទផ្លូវរបស់ខ្លួនក្នុងតំបន់ហែកហួរដោយសង្រ្គាមឥតឈប់ឈរមួយនេះ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        13
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        11
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm