ព្រះសង្ឃទូទាំងប្រទេសចំនួន ៦៩,៤៣២អង្គ ក្នុងនោះព្រះសង្ឃបានចាក់វ៉ាក់សាំងមាន​ចំនួន ៦៦,៩៥១អង្គ

2021/12/10 08:37:50 pm        554

ភ្នំពេញ៖ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ព្រះសង្ឃទូទាំងប្រទេសចំនួន ៦៩,៤៣២អង្គ ក្នុងនោះព្រះសង្ឃ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន ៦៦,៩៥១អង្គ ស្មើនឹងចំនួន៩៦%។

ការថ្លែងរបស់​ឯកឧត្តម ផ្លោក ផន យ៉ាងដូច្នេះក្នុងកិច្ចប្រជុំប្រចាំខែធ្នូ និងលើកទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់​ក្រោមវត្តមានឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ ​និងសាសនា និង​ថ្នាក់ដឹកនាំ​មន្ទីរធម្មការ ​និងសាសនា ​ទាំង២៥រាជធានី-ខេត្ត, នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ​បានឲ្យដឹងទៀតថា ព្រះសង្ឃដែលបានឆ្លងជំងឺកូវីដ-១៩ ចំនួន​១,២៤៥​អង្គ បានជាសះស្បើយចំនួន១,២៣៣អង្គ ក្នុងនោះអនិច្ចធម្មចំនួន១៦អង្គ។ ថ្នាក់ដឹកនាំពាហិរសាសនា ដែល​បាន​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺកូវីដ-១៩ចំនួន៤,០៧៨រូប ថ្នាក់ដឹកនាំ ឥស្លាមសាសនាចំនួន១,៤៨៧រូប។ ថ្នាក់ដឹកនាំ គ្រិស្ដ សាសនា ចំនួន២,៣៤៣រូប និងថ្នាក់ដឹកនាំសាសនាផ្សេងៗចំនួន២៤៨រូប។ ថ្នាក់ដឹកនាំពាហិរសាសនា ដែលបាន​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន៤៧៥រូប ជាសះស្បើយចំនួន៤៥៩រូប មរណភាពចំនួន៧រូប ក្នុងនោះរួមមាន៖ សាសនា​ឥស្លាម ចំនួន៣១៥រូប ជាសះស្បើយចំនួន៣០៥រូប មរណភាពចំនួន៦រូប គ្រិស្ដសាសនា​ចំនួន ១២២រូប ជាសះស្បើយ​ចំនួន​១១៦រូប មរណ​ភាព​ចំនួន១រូប។ ចំពោះវិស័យពុទ្ធិកសិក្សា ​សម្តេចព្រះអគ្គាធិការ បានខិតខំប្រឹងប្រែង ​យកព្រះទ័យ​ទុក​ដាក់ បណ្តុះ​បណ្តាល​តាម​ប្រព័ន្ធអនឡាញ (Zoom)។

ក្នុងអង្គប្រជុំប្រចាំខែនោះផងដែរ ក៏មាន​ការ​ឡើងធ្វើ​បទ​អន្តរាគន៍​ពី​សំណាក់ប្រធានមន្ទីរធម្មការ និង​សាសនាស្តីពីការលានុវត្តន៍ភាពវិស័យសាសនា ​ក៏ដូចបញ្ហា​ប្រឈម​នានា​ជូន​អង្គប្រជុំដើម្បីបានដោះស្រាយ។

បន្ទាប់ពីបានស្តាប់បទអន្តរាគន៍រួចមក ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មាន​ប្រសាសន៍​ថា ក្រសួងនឹងទទួលយកសំណើរ ​និងបញ្ហាប្រឈមនានា ​ដើម្បីដោះស្រាយ និងធ្វើ​របាយ​ការណ៍ជូន​ប្រមុខ​ដឹក​​នាំ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​សូមឱ្យមន្ត្រីក្រោមឱវាទទាំងអស់ខិតខំបន្ត យកចិត្តទុក​ដាក់អនុវត្តការងារ​ដែល​រាជរដ្ឋាភិបាល ក្រសួង ​ក៏ដូច​អាជ្ញាធរ ខេត្ត ​ប្រគល់ជូន ជាពិសេសបន្តការអប់រំតាមបណ្តាវត្ត វិហារ ​ស្នាក់ការថ្វាយបង្គំ ស្តីពី​គ្រឿងញៀន និងវិធាន​ការ​ការពារ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ​ជាពិសេស វីរុស​បំប្លែងខ្លួនថ្មី (អូមីក្រុង) ដែល​មានប្រភព​ចេញពីតំបន់អាហ្រ្វិកខាងត្បូង ​តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួង​សុខាភិបាល ​ដោយបង្កើនការប្រុងប្រយ័ត្ន ​និងអនុវត្តនូវវិធានការ​ «៣ការពារ» និង «៣កុំ»៕

អត្ថបទ រដ្ឋា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm