លោកPutin បង្ខំចិត្តលុបចោលក្បួនដង្ហែទិវាជ័យជម្នះ នៅគ្រីម៉េ ព្រោះការវាយសន្ធាប់ដោយយានដ្រូនពីអ៊ុយក្រែន

2025/05/06 06:16:25 pm        273

អ៊ុយក្រែន បានប្រើយានដ្រូនដាក់គោលដៅលើទីក្រុងមូស្គូប៉ុន្មានថ្ងៃមុនពេលលោក Vladimir Putin គ្រោងរៀបចំធ្វើជាម្ចាស់ផ្ទះទទួលក្រុមមេដឹកនាំពិភពលោកក្នុងព្យុហយាត្រាទិវាជ័យជម្នះនៅទូទាំងរដ្ឋធានី។ការវាយប្រហារដោយយានដ្រូនអ៊ុយក្រែនក៏បានបណ្ដាលឲ្យបិទអាកាសយានដ្ឋានក្រុងមូស្គូផងដែរ។

រុស្ស៊ី ត្រូវបង្ខំចិត្តលុបចោលព្រឹត្តិការណ៍គម្រប់ខួបសង្គ្រាមលោកលើកទីពីរនៅគ្រីម៉េ ដែលខ្លួនបានកាន់កាប់ដោយសារតែការព្រួយបារម្ភផ្នែកសន្តិសុខ។ 

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា លោកមិនអាចធានាសុវត្ថិភាព នៃគណៈប្រតិភូ ដែលចូលរួមក្នុងការព្យុហយាត្រាទូទាំងទីក្រុងមូស្គូ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដែលនឹងមានការចូលរួមដោយមេដឹកនាំចិនលោក Xi Jinping នោះបានទេ។

ព្យុហយាត្រានេះបានកើតឡើងស្របពេលកងកម្លាំងអ៊ុយក្រែនបានបើកការលុកលុយលើកទីពីរចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដោយបានទម្លាយព្រំដែន និងបំផ្លាញស្ពាន។

កាលពីថ្ងៃចន្ទ ទីក្រុង Kyiv បានបាញ់យានដ្រូនជាច្រើនគ្រឿងទៅកាន់ប្រទេសរុស្ស៊ី ដោយអភិបាលក្រុងមូស្គូរាយការណ៍ពីការស្ទាក់ចាប់បានចំនួន៤គ្រឿងនៅជិតទីក្រុង។ការវាយប្រហារនេះបានរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសជាបណ្តោះអាសន្ននៅអាកាសយានដ្ឋាន Domodedovo ប្រហែលមួយម៉ោងកន្លះ។ 

គួររម្លឹកថា លោក Putin បានប្រកាសបទឈប់បាញ់រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែឧសភា ដែលជាការប្រារព្ធខួបលើកទី ៨០ នៃជ័យជម្នះរបស់សូវៀត និងសម្ព័ន្ធមិត្ត ខណៈលោក Zelensky បានអំពាវនាវឱ្យបញ្ឈប់អរិភាពបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        374
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        373
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm