ពលរដ្ឋទីក្រុង Lisbon មានភាពមិនច្បាស់លាស់ ខណៈយុទ្ធនាការបោះឆ្នោតនៅព័រទុយហ្គាល់ ចាប់ផ្តើម

2025/05/06 06:35:08 pm        116

ប្រជាជននៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ មានភាពមិនច្បាស់លាស់ អំពីលទ្ធផលនៃការបោះឆ្នោតមុនពេលកំណត់នៅពេលខាងមុខ ខណៈយុទ្ធនាការបោះឆ្នោតបានចាប់ផ្ដើមមុនការបោះឆ្នោតសកលមុនអាណត្តិ នៅថ្ងៃទី១៨ ខែឧសភា។

លោក Sergio ប្រជាជនទីក្រុង Lisbon អាយុ៦៨ឆ្នាំ បាននិយាយថា «នៅប្រទេសព័រទុយហ្គាល់ យើងមានរបបហ្វាស៊ីស ពួកហ្វាស៊ីសនៅទីនេះ វានៅមិនទាន់ចប់ទេ ហើយមនុស្សកំពុងដេកលក់។ គ្មានគណបក្សណាមួយ មានដំណោះស្រាយដើម្បីដោះស្រាយបញ្ហារបស់ប្រជាជន ដូចជាបញ្ហាសុខភាព ការអប់រំ យុត្តិធម៌ ដូច្នេះយើងកំពុងប្រឈមការមន្ទិលសង្ស័យដ៏ធំ»។

នៅក្នុងការស្ទង់មតិមួយដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា គណបក្សសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យស្តាំនិយមកណ្តាល (AD) របស់ប្រទេសព័រទុយហ្គាល់ បានបន្តការនាំមុខរបស់ខ្លួន ទោះបីជាការព្យាករបានបង្ហាញថា នៅតែខ្វះសំឡេងភាគច្រើននៅក្នុងសភាក៏ដោយ។

រដ្ឋាភិបាលរបស់មេដឹកនាំគណបក្សសម្ព័ន្ធ AD លោក Luis Montenegro បានបរាជ័យក្នុងការទទួលបានការបោះឆ្នោតផ្តល់ទំនុកចិត្តពីសភា បន្ទាប់ពីក្រុមប្រឆាំងបានចោទសួរពីសុចរិតភាពរបស់លោក ជុំវិញការដោះស្រាយក្រុមហ៊ុនប្រឹក្សាយោបល់របស់គ្រួសារលោក។ លោកបានបដិសេធរាល់ការប្រព្រឹត្តខុស។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm