សម្តេចតេជោ អួលដើមក និងស្រក់ទឹកភ្នែក ខណៈរំលឹកពីការឈឺចាប់ពេលធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប៉ុល ពត

2025/05/06 07:14:27 pm        104

សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានស្រក់ទឹកភ្នែក និងមានប្រសាសន៍ទាំងអួលដើមក ពេលដែលសម្តេចរំលឹកអំពីដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប៉ុល ពត ពោលគឺធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើឲ្យវៀតណាម ជួយរំដោះកម្ពុជា ចេញពីរបបវាលពិឃាតដ៏ខ្មៅងងិតកម្ពុជាប្រជាធិបតេយ្យនោះ។

ក្នុងឱកាសអញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលា ស្ដីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA SCHOOL OF GOVERNMENT)នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងវ័យ២៥ឆ្នាំ សម្តេច បានលះបង់ប្រពន្ធកូន និងឱពុកម្តាយជាទីស្រលាញ់ ដើម្បីធ្វើដំណើរទាំងគ្រោះថ្នាក់ ក្នុងគោលបំណងរំដោះកម្ពុជាឲ្យរួច ផុតពីសង្រ្គាមកាប់សម្លាប់ខ្មែរគ្នាឯង ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទាំងទឹកភ្នែងនៅមុខមហាជនក្នុងវេទិការអន្តរជាតិ ក្នុងទឹកដីប្រទេសឥណ្ឌូនេស៊ីនោះថា បើសិនជាសម្តេច និងសមមិត្តរួមដំណើរ មិនសម្រេចចិត្តយកជីវិតធ្វើជាដើមទុនក្នុងការរំដោះជាតិ ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេតើអាចនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសកម្ពុជា ឬអាចធ្វើឲ្យប្រជាជាតិកម្ពុជាផុតពូជ ខណៈដែលជីវិតប្រជាពលរដ្ឋខ្មែរទាំងអស់នាពេលនោះបានស្ថិតនៅក្រោមកណ្តាប់ដៃរបស់ពួកខ្មែរក្រហមនោះ។

សូមរំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសម្តេចតេជោ ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងទៀតថា ផ្តើមចេញពីការលះបង់ដ៏ធំធេងរបស់សម្តេច និងយុទ្ធមិត្តកាលពី៤៨ឆ្នាំមុននេះហើយ ដែលជាបុព្វហេតុដ៏ធំធេងបំផុតក្នុងការនាំជាតិ និងប្រជាជនកម្ពុជាឲ្យទទួលបានពន្លឺនៃភាពរីកចម្រើន និងស្រស់បំព្រងដូចពេលបច្ចុប្បន្ន ដូច្នេះ ក្នុងតម្លៃណាក៏ដោយ គឺសម្តេចមិនអនុញ្ញាតឲ្យអ្នកណាមកបំផ្លាញនូវសុខសន្តិភាពនេះឡើយ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm